Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺន័រ បើកកៀម៉ូតូដួល រួចកិ.នពីលើ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្តកុងតឺន័របើកលឿន ទៅកៀបណ្តាលឲ្យម៉ូតូដួល រួចកិនពីលើ សំណាងល្អម្ចាស់ម៉ូតូខ្ទាតចេញ ពីម៉ូតូគ្រាន់តែរងរបួសធ្ងន់។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះជិះម៉ូតូធំមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1IR-5321 ជិះតាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនឹងក្រុមហ៊ុនហុងដា ស្រាប់តែមានរថយន្តបង្កកុងតឺន័រ មួយគ្រឿង ក្បាលត្រួយចេកពាក់ផ្លាកលេខ ភ្នំពេញ 3C- 0512
បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសពីក្រោយ មកកៀម៉ូតូបណ្តាលឲ្យដួល រួចកិ.នពីលើចំក្បាលម៉ូតូ ជាប់ក្រោមកង់រថយន្ត ចំណែកម្ចាស់ម៉ូតូ បានខ្ទាតចេញទៅខាង គ្រាន់តែរងរបួសធ្ងន់តែប៉ុណ្ណោះ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែង យករថយន្តបង្កខាងលើ និងម៉ូតូ ទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×