Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តព្រូស បើកទៅបុ.កពីក្រោយរថយន្ត ២គ្រឿង នៅពីមុខ បណ្ដាលឱ្យខូចខាត ខ្ទេ.ចមួយកំណាត់មុខ

ភ្នំពេញ ÷ រថយន្តម៉ាកព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្ត២គ្រឿងទៀត ធ្វើដំណើរនៅពីខាងមុខ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្ត ២ គ្រឿងធ្វើដំណើរ តាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅស្របគ្នាពីត្បូងមកជើង មួយគ្រឿងម៉ាក RAV4ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2I-5426 និងមួយគ្រឿងទៀតម៉ាក ford ranger ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BO-5657 បើកដល់ចំណុចជិតមន្ទីរពេទ្យអង្គឌួង ស្រាប់តែមានរថយន្តបង្ក ម៉ាកព្រូស ពណ៌សបានដោះផ្លាកចេញ បើកបរស្របទិសពីត្បូង មកជើងក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកពីក្រោយរថយន្ត ford rander រួចរថយន្ត ford ranger បន្តទៅបុកពីក្រោយរថយន្ត RAV4 បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំទាំងសងខាង ចំណែករថយន្តព្រូសបង្ក រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយភាគីរថយន្តបង្ក បានព្រមសងជាសំណង ក្នុងការជួសជុលទៅលើរថយន្ត ២គ្រឿង ដែលរងការខូចខាតបញ្ចប់រឿង នៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×