ខេត្តសៀមរាប ៖ យោងតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងការចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងសហការ ជាមួយកម្លាំងព្រហ្មទណ្ឌក្រុងសៀមរាបចុះស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីឃាត.កម្ម (កា.ប់បណ្ដាលឲ្យស្លា.ប់) នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ នៅថ្ងៃអាទិត្យ ទី២៦ ខែធ្នូឆ្នាំ២០២១ មានករណីឃាត.កម្ម មួយលើកកើតឡើង នៅចំណុចលើផ្លូវខាងត្បូង របងវត្តទួលរគាំង ស្ថិតនៅក្នងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជនសង្ស័យឈ្មោះ ញ៉ម អាន ភេទ ប្រុស រស់នៅភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកាប់ទៅលើជនរងគ្រោះឈ្មោះ វ៊ាំង សុខហេង ភេទប្រុសអាយុ២៧ឆ្នាំ បណ្ដាលឲ្យស្លា.ប់នៅកន្លែងកើតហេតុ មូលហេតុទំនាស់ពាក្យសំដីពេលផឹកស៊ី ។
យោងតាមការពិនិត្យសាកសព របស់គ្រូពេទ្យកោសល្យវិច័យពេទ្យខេត្ត និងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្ត និងតាមការបំភ្លឺរបស់សាក្សីឈ្មោះ សែម សល់ ឈ្មោះ វ៊ាំង វិន ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានថា សពឈ្មោះ វ៊ាំង សុខហេង ស្លា.ប់ដោយសារប៉ះទង្គិច នឹងវត្ថុរឹងមានមុខមុត និងមានទម្ងន់ ដោយអំពើឃាត.កម្ម (កាប់បណ្ដាលឲ្យស្លា.ប់) ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ០១គ្រឿង កា.ន់កាំ.បិតកែច្នៃ ស្ទាក់កាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាត់ខ្លួន និងត្រៀមបញ្ជូនទៅ សមត្ថកិច្ចខេត្តពោធិ៍សាត់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

