កណ្តាល ៖ បុរសសង្ស័យម្នាក់ ដែលតណ្ហាឡើងដល់កំពូល បានឡើងទៅលើផ្ទះគេ ទាំងកណ្តាលយប់ ប៉ុនប៉ងចាប់រំលោភលើកូនស្រីរបស់គេ តែត្រូវជនរងគ្រោះ រើបម្រះនិងស្រែក ឲ្យឪពុកម្តាយជួយ ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង២៣យប់ នៅចំណុចផ្ទះរបស់ជនរងគ្រោះ នៅភូមិឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហ.ហ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មករ ។ ជនរងគ្រោះមានស្លាកស្នាមជាំថ្ពាល់ខាងស្តាំ ជាំដើមដៃខាងឆ្វេង ស្នាមជាំកខាងស្តាំ និងស្នាមរលាត់។ ចំណែកជនសង្ស័យឈ្មោះ ធួន សារ៉ាយ ហៅ ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មកស្នាក់នៅ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
អធិការដ្ឋាននគរបាលស្រុកស្អាង បានបញ្ជាក់ពីរឿងហេតុនេះថា នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានទ្បើងទៅផ្ទះ របស់ជនរងគ្រោះ ហើយបានបើកចូលក្នុងមុង ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើប លើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះ បានរើបម្រះនិងខាំដៃជនសង្ស័យ ហើយស្រែកឲ្យឳពុកម្តាយជួយ ហើយក៏ឃើញជនសង្ស័យ ឈ្មោះធួន សារ៉ាយ នៅក្នុងម៉ុងរបស់កូន បន្ទាប់មក រហូតដល់ម៉ោង២និង១៧នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឳពុកបានតេ មកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ យកមកអធិការដ្ឋានដើម្បីបន្តនិតិវិធី។
នៅវេលាកើតហេតុខាងលើជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជន រងគ្រោះហើយបានបើកមុងចូល ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើប លើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបំរះ និងខាំដៃជន សង្ស័យ ហើយស្រែកអោយឪពុកម្តាយជួយ ។ ក្រោយឮសម្លេងស្រែក អោយជួយ ឪពុកម្តាយក៏ស្ទុះទៅឃើញជនសង្ស័យឈ្មោះធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន ឃើញដូច្នេះ ឪពុក ក៏បានទូរស័ព្ទ ប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែក គយ សហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុក បានឃាត់ ខ្លួនជនសង្ស័យយកមកអធិការដ្ឋាន ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖បញ្ញាស័ក្តិ