Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស បុរសថៅកែដីខ្សាច់ម្នាក់ ដាក់គុក១៨ ខែ ពាក់ព័ន្ធការចេញសែកស្អុយ ២ ម៉ឺនដុល្លារអាមេរិក

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលក្រម និងបានសម្រេចផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលជាអតីតថៅកែបូមខ្សាច់ព្រែកសំរោង ដាក់ពន្ធនាគារ កំណត់ ១៨ ខែ តែទោសនេះ ត្រូវបានអនុវត្ត គិតចាប់ពីថ្ងៃដែលចាប់ និងឃុំខ្លួន ចំណែកឯទោសដែលនៅសេសសល់ គឺ ត្រូវបានព្យួរទាំងអស់ ក្រោមការចោទប្រកាន់ ពីបទ” មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែល អាចជួញដូរបាន” ឬចេញសែកស្អុយ ” ឲ្យទៅដើមបណ្តឹង ដែលជាដៃគូរកស៊ីជាមួយនឹងគ្នា ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២០។

លោកស្រី យី សុខវួច ជាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ឡុង ហ្វីលីប ភេទប្រុស អាយុ ៤២ ឆ្នាំ មុខមុខរបុនចាប់ខ្លួន គឺជាថៅកែបូមខ្សាច់លក់ ឈ្មោះ MPL មានទីលំនៅផ្លូវលេខ ១១ ក្នុងភូមិបោះអង្កាញ់ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនជាប់ចោទ ត្រូវបានចាប់ឃាត់ ដោយសមត្ថកិច្ចកងរាជហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ តាមបណ្តឹងរបស់ភាគីដើមចោទឈ្មោះ សាយ សេងថៃ បន្ទាប់ពីគាត់បានគេចវេស មិន ព្រមសងលុយជំពាក់ និង បានគេចវេស មិនចូលខ្លួន ដោះស្រាយ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×