Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ តម្កល់ទោសជនជាប់ចោទ ម៉ែធម៌-កូនធម៌ ២នាក់ ដាក់គុកក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកមុន!!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទ ចំនួន២នាក់ ដែលត្រូវជាម៉ែធម៌ និង កូនធម៌ ដាក់គុក ក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធអំពើ ឃាតកម្មគិតទុកមុន ដោយវា.យស.ម្លាប់ បុរសម្នាក់ ដែលត្រូវជាប្តី និង ជាឪពុកធម៌ របស់ជនជាប់ចោទ រួចសពដាក់ក្នុងឡានយកមកបោះចោលនៅ លូទឹកស្អុយ នៅសង្កាត់ចោមចៅ រួចគេចខ្លួន ដោយសារតែខឹងនឹងជនរងគ្រោះ លួចមានប្រពន្ធចុង ក្បត់ចិត្តម៉ែធម៌ ប្រព្រឹត្តកាលពីអំឡុងខែ តុលា ឆ្នាំ ២០១៦ ។

លោក ប្លង់ សំណាង់ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ នេះ មានឈ្មោះ សូ ផា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ត្រូវជាកូនធម៌ និង ចំណែកឯ ជូនជាប់ចោទម្នាក់ទៀត មានឈ្មោះ សៅ សំអឿន ភេទ ស្រី អាយុ ៥២ ឆ្នាំ ត្រូវជាម៉ែធម៌ របស់ឈ្មោះ សូ ផា។
រីឯ ជនរងគ្រោះ មានឈ្មោះ កែវ ថា ភេទ ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ រត់ឡានតាក់ស៊ី ត្រូវជាប្តីរបស់ឈ្មោះ សៅ សំអឿន។

ជនជាប់ចោទទាំង២នាក់ ត្រូវបានជាប់ចោទពីបទ: ឃាត.កម្មគិតទុកជាមុន តាមមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៦៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×