កាលពីថ្ងៃម្សិលមិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ(PPAP) បានកើនឡើង ១០០រៀល ដល់ ១៤.៨៦០រៀលក្នុងមួយហ៊ុន ដោយភាគហ៊ុនដែលមានកំណើនបន្ទាប់នោះគឺ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលកើនឡើង ២០រៀល។
ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) វិញបានរក្សាថ្លៃថេរដដែល ខណៈ ភាគហ៊ុននៅសល់ទាំងឡាយនៅលើទីផ្សារទាំងពីរបានធ្លាក់ចុះប្រមាណ ១០និង ២០រៀលក្នុងមួយហ៊ុន។
ការធ្លាក់ចុះនេះជាហេតុនាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ធ្លាក់ចុះ ០,១១ភាគរយ កាលពីថ្ងៃចន្ទម្សិលមិញនេះ មកត្រឹម ៤៦២,៣៧ ពិន្ទុ។ តម្លៃជួញដូរនៅលើទីផ្សារគោលមានចំនួន ២២០,៨លានរៀល៕