Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះបញ្ជីពាណិជ្ជកម្ម តាមអនឡាញ នៅតែដំណើរការមានប្រសិទ្ធភាព រយៈពេល ១១ខែ ក្រុមហ៊ុនជាង ៧ពាន់ បានចុះបញ្ជីបើកអាជីវកម្ម

ភ្នំពេញ ៖ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ (រយៈពេល ១ខែ) ក្រុមហ៊ុនចំនួន ៧១២៧ បានចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ នៅក្រសួងពាណិជ្ជកម្ម គឺកើនឡើងប្រមាណជិត១០០ក្រុមហ៊ុន ឬស្មើនឹង០.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

លោក ប៉ែន សុវិជាតិ បានបង្ហាញទៀតថា ប្រព័ន្ធចុះបញ្ជីរបស់ក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន គឺជាប្រព័ន្ធមួយដែលអាចអនុញ្ញាតឱ្យក្រុមហ៊ុនទាំងអស់ ដែលមកធ្វើការចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម អាចធ្វើតាមអនឡាញ ហើយរាល់ទិន្នន័យចាំបាច់ទាំងអស់ ដែលពួកគេបាន Upload មក យើងរក្សាទុក, ហើយនៅពេលនោះការចុះបញ្ជីតាមអនឡាញ របស់ក្រុមហ៊ុន នឹងភ្ជាប់ជាស្វ័យប្រវត្តិ ទៅអគ្គនាយកដ្ឋានពន្ធដារ ហើយអាចភ្ជាប់ទៅក្រសួងការងារ។ ដូច្នេះ ទិន្នន័យនៃការចុះបញ្ជីរបស់ក្រុមហ៊ុនឯកជន ជាង ៧ពាន់នេះ ជាក្រុមហ៊ុនថ្មីដែលមកចុះបញ្ជីតាមប្រព័ន្ធអនឡាញ ត្រូវបានកត់ត្រា និងរក្សាទុកយ៉ាងត្រឹមត្រូវ។

បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងផងដែរថា ចំណែកក្រុមហ៊ុន និងសហគ្រាស ដែលបានមកស្នើសុំចុះបញ្ជីកែប្រែសម្រាប់ក្រុមហ៊ុន និងសហគ្រាសមាន ចំនួន១១ ៥៨៣ ថយចុះ ៨.៤១%។

ចំណែកឯ ក្រុមហ៊ុន និងសហគ្រាសឯកបុគ្គល ដែលបានមកស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម ក្នុងរយៈពេល ១១ខែ វិញ មានចំនួន ៥៨៥ កើនឡើង ៣៧.៣២% បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៤២៦ , ករណីនេះ អាចបណ្ដាលមកពីពួកគេរកស៊ីក្ស័យធន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

Jan. 15, 2015 – Phnom Penh, Cambodia. Chang Bunleang, Brown Cafe. © Nicolas Axelrod / Ruom
×