Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ីគ្រោងរៀបចំកិច្ចចរចារផ្នែកសន្តិសុខជាមួយសហរដ្ឋអាមេរិក មុនជំនួបជាមួយ ណាតូ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងថា ប្រទេសរុស្ស៊ីនឹងចាប់ផ្តើមកិច្ចពិភាក្សាជាលើកដំបូងជាមួយសហរដ្ឋអាមេរិក ជុំវិញទៅនឹងការទាមទារនូវការធានាដល់ការបញ្ចប់ការពង្រីកឥទ្ធិពលរបស់អង្គការណាតូនៅប៉ែកខាងកើត មុនពេលកិច្ចប្រជុំនៅថ្ងៃទី១២ ខែមករា ដែលបានស្នើឡើងរវាងសម្ព័ន្ធមិត្តយោធា និងទីក្រុងម៉ូស្គូ។

លោក Lavrov បានលើកឡើងនៅក្នុងបទសម្ភាសន៍តាមបណ្តាញសង្គមយូធូបកាលពីថ្ងៃចន្ទ ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋឈ្មោះ Soloviev Live ថា ៖«យើងនឹងរៀបចំការចរចាដ៏សំខាន់មួយ ជាមួយសហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តឡើង បន្ទាប់ពីថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីហើយ»។

អ្នកការទូតកំពូលរបស់រុស្ស៊ីរូបនេះបានអះអាងថា ប្រទេសរុស្ស៊ីនឹងមិនបង្ហាញឱ្យសហរដ្ឋអាមេរិកជាមួយនឹង ឱសានវាទ ណាមួយនោះទេ ។ ប៉ុន្តែរុស្ស៊ីក៏នឹងមិនទទួលយកកិច្ចពិភាក្សាដែលហៅថាគ្មានទីបញ្ចប់លើការទាមទាររបស់ខ្លួន ចំពោះការសន្យាស្របច្បាប់មួយដែលថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនឹងបញ្ឈប់ការពង្រីកឥទ្ធិពលយោធាបន្ថែមទៀត ជាពិសេសការដកកងកម្លាំងចេញពីតំបន់នោះវិញ បន្ទាប់ពីពួកគេបានកាន់កាប់តំបន់នេះតាំងពីឆ្នាំ១៩៩៧។

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុននៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់លោក លោកបានលើកឡើងអំពីការឆ្លើយតបបែបវិជ្ជមានរបស់សហរដ្ឋអាមេរិក ចំពោះសំណើរបស់រុស្ស៊ីដែលចង់រៀបចំកិច្ចពិភាក្សា។ ដោយឡែក កាលពីថ្ងៃអាទិត្យ លោកពូទីនបាននិយាយថា លោកនឹងធ្វើតាមការលើកឡើងរបស់អ្នកជំនាញយោធារបស់លោក ក្នុងការពិចារណាលើការឆ្លើយតបទៅកាន់អាមេរិក ប្រសិនបើកិច្ចចរចាជាមួយសហរដ្ឋអាមេរិក និងណាតូបរាជ័យ។

ដោយឡែក សហរដ្ឋអាមេរិក​បាន​ព្រមាន​សម្ព័ន្ធមិត្ត​អឺរ៉ុប​ថា ការ​បង្កើត​យោធា​ដ៏ធំ​របស់​រុស្ស៊ី​នៅ​ក្បែរ​អ៊ុយក្រែន​ចាប់​តាំង​ពី​ខែ​វិច្ឆិកា​ មកវា​អាចនឹង​ជា​ការ​ត្រៀម​ខ្លួនមួយចំពោះ​ការ​ឈ្លានពាន​នៅ​ដើម​ខែ​ក្រោយ។ ក្នុងនោះ រុស្ស៊ីបានបដិសេធនូវផែនការនៃប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក ខណរុស្ស៊ីក៏បានព្រមានណាតូប្រឆាំងនឹងការឆ្លងកាត់នូវបន្ទាត់ក្រហម ប្រសិនបើណាតូបានដាក់អាវុធវាយលុកនៅអ៊ុយក្រែន។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីវិញ ក៏បានប្រកាសកាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅថា ទាហានជាង១ម៉ឺននឹងត្រឡប់ទៅមូលដ្ឋានអចិន្ត្រៃយ៍របស់ពួកគេវិញនៅក្នុងស្រុកយោធាភាគខាងត្បូងប្រទេស បន្ទាប់ពីការហ្វឹកហ្វឺនជាងមួយខែបានបញ្ចប់ រួមទាំងនៅតំបន់ក្បែរៗអ៊ុយក្រែនផងដែរ៕ ប្រភព៖ Bloomberg News

×