Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដាក់ជញ្ជីងថ្លឹងរថយន្តចល័ត មានប្រសិទ្ធភាព ក្នុងការថែរក្សាផ្លូវថ្នល់ ឃាត់រថយន្តដឹកលើសទម្ងន់កំណត់ ៨គ្រឿង

ភ្នំពេញ ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជានុប្រធានគណៈកម្មការសម្របសម្រួល ជញ្ជីងថ្លឹងរថយន្តចល័ត ទូទាំងប្រទេសបានឲ្យដឹងថា ដោយអនុវត្តន៍តាម អនុសាសន៍របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ រូបលោកផ្ទាល់ រួមជាមួយក្រុមការងារក្រសួង សហការ ជាមួយក្រុមការងារជញ្ជីងចល័ត នៃមន្ទីរសាធារណការខេត្តកណ្ដាល បានដឹកនាំក្រុមការងារ ចុះដាក់ជញ្ជីងចល័តនៅ លើដងផ្លូវជាតិលេខ៦ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រួតពិនិត្យ និងឃាត់រថយន្តដឹកលើសទម្ងន់កំណត់, ជាលទ្ធផលក្រុមការងារ បានរកឃើញរថយន្ត ដែលល្មើសដឹកលើសទម្ងន់កំណត់ចំនួន ៨គ្រឿង ចាត់ការតាមច្បាប់។

លោក សេង ឈួន បានឲ្យដឹងថា រថយន្តដែលល្មើស ដឹកលើសទម្ងន់កំណត់ទាំង ៨គ្រឿងនេះ ត្រូវបានរកឃើញថា ក្នុងមួយរថយន្តដឹកលើសទម្ងន់កំណត់ចាប់ពី ៥-១៩តោន ឯណោះ ត្រូវធ្វើការប្រាក់ពិន័យតាមច្បាប់ទាំងអស់, ក្នុងនោះក្រុមការងារឃាត់រថយន្តចំនួន ២គ្រឿង ដឹកលើសពី ២០% ដោយកំណត់ឃាត់ទុក រយ:ពេលពេលមួយឆ្នាំតាមច្បាប់។

សូមបញ្ជាក់ថា រថយន្តធំៗ ដែលដឹកទំនិញលើសទម្ងន់កំណត់ទាំងឡាយ គឺជាហេតុធ្វើឲ្យគុណភាពផ្លូវមិនអាចទ្រាំទ្របាន ពោលគឺ ធ្វើឲ្យខូចផ្លូវ ដូច្នេះនៅពេលដែលក្រុមការងារនៅ តាមស្ថានីយជញ្ជីងថ្លឹងរថយន្ដ រកឃើញក្រុមរថយន្តធុនធំដឹកទំនិញលើសទម្ងន់កំណត់នោះ នឹងត្រូវនាំយកទៅធ្វើការផាកពិន័យតាមច្បាប់ ដែលក្រសួងបានកំណត់។

ករណីរថយន្តធុនធំដឹកលើសទម្ងន់កំណត់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ៗថា ក្រុមការងារជញ្ជីងចល័តរបស់ក្រសួង នឹងនៅតែបន្តចុះឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់កំណត់ដូចភ្លៀងរលឹម មិនបន្ធូរបន្ធយដៃនោះទេ ដើម្បីទប់ស្កាត់ការបំផ្លាញផ្លូវថ្នល់។ បើសិនក្រុមការងារជញ្ជីងចល័តរកឃើញឡានដឹកទំនិញណាដែលលើសទម្ងន់ ២០%ឡើង នោះនឹងរងការពិន័យដោយច្បាប់ ហើយត្រូវឃាត់ទុកឡានរយ:ពេលមួយឆ្នាំ៕ រក្សាសិទ្ធិដោយ ៖ពិសិដ្ឋ CEN

×