Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ជប៉ុនកំពុងស្នើរសុំ បើករោងចក្រផលិតគ្រឿងបង្គុំនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនរថយន្តដ៏ល្បីមួយរបស់ជប៉ុន Toyota កំពុងស្នើរសុំបើករោងចក្រផលិតគ្រឿងបង្គុំនៅកម្ពុជា ខណះ​​ក្រុមហ៊ុនផលិតអគ្គិសនីដើរដោយព្រះអាទិត្យក៏កំពុងស្នើរសុំបើករោងចក្រនៅកម្ពុជាផងដែរ។ នេះជាការលើកឡើងរបស់ លោក មិកាមិ ម៉ាស្សាហិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ឯកអគ្គរាជទូត នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលនៅក្នុងនោះ មានដូចជា វិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង អាស្តាហ្សេនីកា ចំនួន ៣០ម៉ឺនដូសកន្លងទៅដល់កម្ពុជា ហើយនឹងត្រៀមផ្ដល់ជំនួយដល់កម្ពុជា ដែលចុះហត្ថលេខានាពេលខាងមុខនេះ មានទឹកប្រាក់ប្រមាណ ១៤៥លានដុល្លារសហរដ្ឋអាមេរិក សំរាប់វិស័យសុខាភិបាល។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដូចជាប្រជាជនជប៉ុនដែលបានជួយដល់កម្ពុជា នូវវ៉ាក់សាំងកូវីដ១៩ និងជំនួយដទៃទៀត ដើម្បីជួយដល់កម្ពុជាក្នុងការទប់ស្កាត់ប្រយុទ្ធប្រឆាំង ការរាតត្បាតជំងឺកូវីដ១៩ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរដល់ភាគីជប៉ុនដែលបានផ្ដល់រថយន្ត ជាសម្ភារៈ និងកិច្ចសហប្រតិបត្តិការដែលជាការគាំទ្រដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំជាប្រធានអាស៊ាននាពេលខាងមុខ។ គោលបំណងវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា និងក្រុមហ៊ុនផលិតអគ្គិសនី និងការគាំទ្រកំពង់ផែខេត្តព្រះសីហនុជាកំពង់ផែស្នូលប្រទេសកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឲ្យមានការធ្វើកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធដទៃទៀត៕

spot_img
×