បន្ទាប់ពីកាសែតពលករវៀតណាមចុះផ្សាយពីរឿងពាលាអាវ៉ាសែលែងនិយាយកណ្តាលក្រុងហូជីមិញ នៅថ្ងៃទី ២៤ ខែមេសា នៅថ្ងៃដដែលនេះគណៈគម្មាធិការប្រជាជនហូជីមិញ បានចេញលិខិតបញ្ជាបន្ទាន់មួយទៅកាន់នគរបាលទីក្រុង មន្ទីរវប្បធម៌ និងកីឡា មន្ទីរពលកម្ម និងសង្គមកិច្ច គណៈកម្មាធិការខណ្ឌលេខ១ និងខណ្ឌលេខ ៥ ។
ខ្លឹមសានៃលិខិតបញ្ជានោះបានប្រគល់ភារកិច្ចឲ្យមន្ទីរវប្បធម៌ និងកីឡា សហការជាមួយនគរបាលក្រុង មន្ទីរសង្គមកិច្ច គណៈកម្មាធិការប្រជាជនខណ្ឌលេខ១ និងខណ្ឌលេខ ៥ ត្រួតពិនិត្យខ្លឹមសារវិនិច្ឆ័យទោសទណ្ឌ ហើយរាយការណ៍មកថ្នាក់ដឹកនាំក្រុងហូជីមីញឲ្យបានមុនថ្ងៃ ១៥ ខែឧសភា
ឈុតឆាកពាលានៅក្នុងឋានសួគ៌បៃតង នៅកណ្តាលទីក្រុង ។
គួររំលឹកថា ពាក្យប្តឹងរបស់និស្សិតស្រីម្នាក់ អ្នកយកព័ត៌មានកាសែតពលករ បានបន្លំខ្លួនចូលទៅក្នុងសេវ៉ាកម្សាន្តនៅខណ្ឌលេខ ១ និងខណ្ឌលេខ ៥ រួចបានទម្លាយចេញនូវអាថ៌កំបាំងគួរឲ្យខ្លាច ហើយថែមទាំងផ្តិតយកបាននូវរូបភាពនៃអំពើពាលាអាវ៉ាសែអស់ទាស់ ក្នុងនោះផងដែរ រួមទាំងការប្រកបរបរពេស្យាចារនិងគ្រឿងញៀន៕ ចន្ទ្រា