Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត រស់ សុឃិត ត្រូវបានដោះលែង ពីពន្ធនាគារ បន្ទាប់ពីបានអនុវត្តទោសសព្វគ្រប់ ពាក់ព័ន្ធបទល្មើស« ញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម»

ភ្នំពេញ ៖ តាមប្រភពព័ត៌មានពីមន្រ្តីអនុរក្សពន្ធនាគារម១ បានឲ្យដឹងថា លោករស់ សុឃិត អ្នកកាសែតជើងចាស់ និង ជាចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានដោះលែងពីពន្ធនាគារ នៅថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១នេះ បន្ទាប់ពីគាត់បានអនុវត្តទោសសព្វគ្រប់ នៅក្នុងមន្ទីរពន្ធនាគារព្រៃស (ម១) ជាប់ពាក់ព័ន្ធបទល្មើសញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

យោងតាមឯកសាតុលាការ បានឲ្យដឹងថា ទណ្ឌិត ឈ្មោះ រស់ សុឃិត ភេទ ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរជា ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានតុលាការកំពូល កាលពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២១ តម្កល់ទោស ជាប់ពន្ធនាគារ កំណត់ ១៨ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ កាលពីឆ្នាំ ២០២០។

ទណ្ឌិត ឈ្មោះ រស់ សុឃិត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កាត់ទោស ដាក់គុកកំណត់ ១៨ ខែ និង ពិន័យជាប្រាក់ សម្រាប់ដាក់ចូល នៅក្នុងថវិកាជាតិ ចំនួន ២លានរៀល (ប្រមាណ ៥០០ ដុល្លារអាមេរិក)។

ឈ្មោះ រស់ សុឃិត ត្រូវបានជាប់ចោទពីបទ« ញុះ.ញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមបញ្ញាតិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
ឈ្មោះ រស់ សុឃិត បានប្តឹងឧទ្ធរណ៍ តែ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញបានតម្កល់ទោសរបស់គាត់ រក្សាទុកដដែល។ គាត់ ក៏បន្តប្តឹងសាទុក្ខ មកកាន់ តុលាការកំពូលទៀត។
តុលាការកំពូល ក៏តម្កល់ទោសរបស់គាត់ រក្សាទុក ដដែល៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×