ភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច/អាជ្ញាធរចុះបិតទីតាំង អាជីវកម្មចិញ្ចឹមដង្កូវ និងពងរុយ ស្ថិតនៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដើម្បីធ្វើការពិនិត្យ សើបអង្កេត ស្រាវជ្រាវបទល្មើស ការបំពុលបរិស្ថាន (គុណភាពទឹក ដី ខ្យល់ សម្លេងរំខាន) និងផលប៉ះពាល់ចំពោះសុខភាពប្រជាពលរដ្ឋ ដែលបណ្ដាលមកពី ទីតាំងអាជីវកម្មចិញ្ចឹម ដង្កូវនិង ពងរុយ ដែលបានបង្កហេតុ ប៉ះពាល់បរិស្ថាន កាកសំណល់ អាហាររលួយ និងមានក្លិនស្អុយ និង ប៉ះពាល់ដល់អ្នកជិតខាង ប៉ះពាល់ដល់សុខភាពមនុស្ស ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






