Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ ជូនដំណឹង ស្តីពីការក្រើនរំលឹក ពីការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២២

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) នៅថ្ងៃទី២៧ ខែឆ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការក្រើនរំលឹក ការទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប ០២ឆ្នាំ សម្រាប់ឆ្នាំ២០២២។

តាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ដែលបានប្រកាស ទ្រព្យសម្បត្តិ និងបំណុល របស់ខ្លួននៅក្នុងថ្ងៃខែណាមួយ (គិតត្រឹមថ្ងៃយកឯកសារ មកដល់ អ.ប.ព.) ក្នុងឆ្នាំ២០២០ ឲ្យបានជ្រាបថា ឯកឧត្តម លោកជំទាវ លោក លោកស្រី កញ្ញា ត្រូវមានកាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងទៀតថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងដំណើរការនៅ អ.ប.ព. ជារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង០៨៖០០ ព្រឹក រហូតដល់ម៉ោង ០៥និង០០ ល្ងាច រយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២។

ទម្រង់នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល (ទម្រង់ចេញឆ្នាំ២០១២) អាចទាញយកចេញពី គេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ : www.acu.gov.kh ។

អ.ប.ព សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បុគ្គលជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងអស់ នឹងយកចិត្តទុកដាក់បំពេញកាតព្វកិច្ច ស្របតាមការកំណត់របស់ច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×