Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ២គ្រឿងបើកទាក់ដៃចង្កូតគ្នា បុ.កចូលផ្ទះជាងជួសជុលម៉ូតូ បណ្តាលឲ្យក្មេងប្រុស ស្រី ៣នាក់ រងរបួស

ភ្នំពេញ ៖ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ រងរបួសធ្ងន់ចំណែកកុមារី២នាក់ទៀត រងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូហុងដាសេ១២៥មួយគ្រឿង បើកទាក់ដៃចង្កូតជាមួយ និងម៉ូតូហុងដាប៊ីតមួយគ្រឿងទៀត បានជ្រុលចង្កូតបុ.កចូលក្នុងផ្ទះជាងជួសជុលម៉ូតូកន្លែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិឬស្សីសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ យុវតីម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាប៊ីតពណ៌ខៀវលាយស ពាក់ផ្លាកលេខភ្នំពេញ 1IM-6409 ដឹកកុមារីដែលត្រូវជាប្អូនស្រី ចេញពីផ្ទះទៅប្រឡងនៅសាលាប៊ែលធី ច្រមុះជ្រូកស្ទឹងមានជ័យ ក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះ ស្រាប់តែមានយុវជនម្នាក់ទៀត ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ ១២៥ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅពាក់ ផ្លាកលេខ ភ្នំពេញ IM-4814 បើកបរស្របទិសដៅគ្នា ក្នុងល្បឿនលឿនបានវ៉ាខាងស្តាំ បានទាក់ដៃចង្កូតជាមួយ និងម៉ូតូហុងដាប៊ីត បានជ្រុលទៅបុ.កក្មេងប្រុសម្នាក់ ដែលកំពុងតែជួសជុលម៉ូតូ ជាមួយនិងឪពុក បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកក្មេងស្រី និងយុវតី ដែលជាម្ចាស់ម៉ូតូប៊ីតនេះ រងរបួសស្រាលទាំង២នាក់។

ចំណែកក្មេងប្រុស ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗ ដោយឡែកក្មេងស្រី និងកុមារីរងរបួសស្រាល បានលើកម៉ូតូចេញពីកន្លែងកើតហេតុ ប្រញាប់ដឹកក្មេងស្រី ទៅប្រឡងផង មិនបានទាមទារសំណងអ្វីនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីឲ្យខាងម្ចាស់ម៉ូតូហុងដា ចរចាជាមួយអាណាព្យាបាលជនរងគ្រោះ ដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×