Wednesday, March 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌ បញ្ជូនជនសង្ស័យម្នាក់ ជាឃាត.ករចា.ក់ស.ម្លាប់ស្ត្រីជនជាតិចិន

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បញ្ជូនជនសង្ស័យម្នាក់ ដែលជាឃាត.ករចា.ក់ស.ម្លាប់ស្ត្រីជនជាតិចិន ពីខេត្តស្វាយរៀង មកភ្នំពេញ ទៅតុលាការ តាមនីតិវិធី។

លោកវរសេនីយ៍ឯក ជេម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣និង២៥នាទី ត្រង់ចំណុចរោងចក្រហ្គោលដិនហ្គ្រេស ផ្លូវបេតុង ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយ៣៧ឆ្នាំ ជនជាតិចិន មុខរបរប្រធានរោងចក្រ ហ្គោលដិនហ្គ្រេស ស្នាក់នៅក្នុងរោងចក្រ ហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លងគង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EF9567276។
ជនសង្ស័យឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ ស្នាក់នៅក្នុងរោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ EO1271955។ វត្ថុតាងចាប់យក កូនកាំ.បិតច្នៃចំនួន០១។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា:កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៥១នាទី ជនរងគ្រោះឈ្មោះ ឌៀង លី (Ding Li) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កំពុងតែនៅក្នុងបន្ទប់ រោងចក្រហ្គោលដិនហ្គ្រេស ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ សាវ វិន (Xiao Wen) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន បានត្រឡប់ពីផឹកស៊ីខាងក្រៅ មកដល់រោងចក្រខាងលើ ក៏បានឈ្លោះប្រកែកគ្នាខ្លាំងៗជាមួយជនរងគ្រោះ ប៉ុន្តែត្រូវបានឈ្មោះ សេម យី ភេទប្រុស អាយុ៦៧ឆ្នាំ ជានាយករោងចក្រ និងអ្នកនៅបន្ទប់ក្បែរគ្នាបានចេញមកឃាត់បំបែកចូលបន្ទប់រៀងៗខ្លួន។

រហូតដល់វេលាម៉ោង២៣និង២៥នាទី ជនសង្ស័យបាននិយាយថា ជនរងគ្រោះបានជំពាក់លុយរូបគេ (ជនសង្ស័យ) ហើយជនរងគ្រោះក៏បានឆ្លើយតបវិញថា អញមិនបានជំពាក់លុយឯងទេ ធ្វើឲ្យជនសង្ស័យខឹង ក៏បានកាន់កូនកាំ.បិតច្នៃស្ទុះចេញពីក្នុងបន្ទប់របស់គេ (ជនសង្ស័យ) ទៅចាក់ជនរងគ្រោះ ដែលកំពុងឈរនៅមុខបន្ទប់ ពីក្រោយខ្នងមួយកាំ.បិតជាប់កូនកាំ.បិតនៅខ្នង ត្រង់បោះដៃផុត បណ្តាលឲ្យជនរងគ្រោះដួល្កាប់មុខទៅលើបេតុង ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់។

ហើយជនរងគ្រោះត្រូវបាននាយករោងចក្រ និងអ្នកធ្វើការជាមួយ បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រហូតដល់វេលាម៉ោង១២និង២៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះក៏បានស្លា.ប់នៅមន្ទីរពេទ្យកាល់ម៉ែតតែម្តង។ ហើយឈ្មោះ ហែម ផល្លី ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ តំណាងអោយជនរងគ្រោះ ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ។
បន្ទាប់មកសមត្ថកិច្ចយើងក៏បានរាយការណ៍ ទៅការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យតុលាការ អោយមកធ្វើកោសល្យវិច័យ ។ ក្រោយពីធ្វើកោសល្យវិច័យរួច លោកឧកញ៉ាវេជ្ជបណ្តិត នង សុវណ្ណរ័ត្ន បានសន្និដ្ឋានថា ជនរងគ្រោះ(សព) ពិតជាស្លា.ប់ដោយសារការចាក់សម្លាប់ប្រាកដមែន។ បច្ចុប្បន្នជនរងគ្រោះ(សព) បានតម្កល់នៅវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ រងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី។

លុះដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចយើង សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យខាងលើ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង យកមកធ្វើការសាកសួរ អធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×