Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ភ្នំពេញ ៖ នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈាន
ចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យចំពោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងនូវកតញ្ញូកត វេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ ល៖បង់ពេលវេលា និងព្រះកាយពល បំពេញនូវព្រះរាជកិច្ច ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម បម្រើឧត្តមប្រយោជន៍ ជាតិ សាសនា និងប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ជាពិសេសការបរិច្ចាគព្រះរាជទ្រព្យជាបន្តបន្ទាប់ ដើម្បីជួយដល់វិស័យ មនុស្សធម៌ ការលើកកម្ពស់សុខុមាលភាពសាធារណៈ និងការគិតគូរពីសុខទុក្ខរបស់ប្រជារាស្ត្រនៅគ្រប់កាលៈទេសៈ ព្រមទាំងព្រះរាជ សកម្មភាពជាច្រើនទៀត ដើម្បីរួមចំណែកក្នុងការរក្សាសុខសន្តិភាព និងនាំឱ្យមានការអំភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ៕ រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា

×