Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ៖ សារលិខិតថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

ភ្នំពេញ ៖នាឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈាន ចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសូតបង្កល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោ៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាលព្រះអង្គតែងតែ យកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញរាល់កិច្ចការសង្គម ដើម្បីបុព្វហេតុជាតិមាតុភូមិ ទាំងក្នុង វិស័យពុទ្ធចក្រ នឹងអាណាចក្រ សម្រាប់ជាប្រយោជន៍ដល់វឌ្ឍនភាពសង្គម ភាពសុខដុមរមនា និងសេចក្តីសុខក្សេមក្សាន្តរបស់ ប្រជារាស្ត្រជាទីស្រឡាញ់របស់ព្រះអង្គ ព្រមទាំងការប្រោសព្រះរាជទានព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុត សម្រាប់ជួយដោះស្រាយ ទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះនៅគ្រប់ដំណាក់កាលវិវឌ្ឍន៍នៃសង្គមជាតិ៕

រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា

×