Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវអំណរសាទរ និងសូមចូលរួមជូននូវស័ព្ទ សាធុការពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ស្ថិតក្នុងឱកាសបកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវគារវកិច្ចដ៏ស្មោះស្ម័គ្រចំពោះគំរូ វីរភាពដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបានខិតខំពុះពារជម្នះរាល់ ឧបសគ្គរាប់មិនអស់ ដើម្បីស្វែងរកសន្តិភាព ថែរក្សាសន្តិភាព ផ្ដល់ការអភិវឌ្ឍលើគ្រប់វិស័យ និងការពារអាយុជីវិតប្រជាជន ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ ។ ជាក់ស្តែង តាមរយៈការអនុវត្តគោលនយោបាយជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងការដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និង វិធានការនានាដ៏មានប្រសិទ្ធភាព សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជាពីមាត់ ជ្រោះមរណៈ ហើយបច្ចុប្បន្នប្រទេសជាតិរបស់យើងកំពុងបើកដំណើរការសេដ្ឋកិច្ច-សង្គម លើគ្រប់វិស័យ តាមគន្លង ប្រក្រតីភាពថ្មី ប្រកបដោយសុទិដ្ឋិនិយម និងភាពប្រាកដនិយមខ្ពស់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុង លោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបាន សមប្រកបនូវសុខភាពល្អបរិបូរណ៏ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជា ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមបម្រើជាតិ និងប្រជាជន ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយ ជានិច្ចនិរន្តរ៍៕

រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា

×