Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទ សាធុការពរជ័យ គោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចវិបុលសេនាភក្តី ដែលបានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ ដឹកនាំស្ថាប័នព្រឹទ្ធសភា ឱ្យសម្រេចបាននូវសមិទ្ធផលគួរឱ្យស្ងប់ស្ញែងជាបន្តបន្ទាប់ ជាពិសេសការរួមចំណែកយ៉ាងសំខាន់របស់ស្ថាប័នព្រឹទ្ធសភា ក្នុងការធានាស្ថិរភាពនយោបាយ និរន្តរភាពនៃការអភិវឌ្ឍ និងប្រក្រតីភាពសង្គម ស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការចូលរួមគ្រប់គ្រងការរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា

×