Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញ ចេញលិខិតជូនពរ សូមគោរពជូន សម្ដេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ

ភ្នំពេញ ៖ តាងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ និងក្នុងនាមខ្ញុំបាទផ្ទាល់ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវអំណរសាទរ និងសូមចូលរួមជូននូវសព្ទសាធុការ ពរជ័យ គោរពជូនចំពោះ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

ស្ថិតក្នុងឱកាសប្រកបដោយសិរីមង្គលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកអស់កម្លាំងកាយចិត្ត និង ប្រាជ្ញាស្មារតី ប្រកបដោយបទពិសោធន៍ដ៏ប៉ិនប្រសប់ ដឹកនាំស្ថាប័នរដ្ឋសភា ឱ្យសម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗ ជាច្រើន ក្នុងការលើកកម្ពស់នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការរួមចំណែកយ៉ាងសំខាន់របស់ស្ថាប័នរដ្ឋសភា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខសង្គម ព្រមទាំង ការចូលរួមគ្រប់គ្រងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
រក្សាសិទ្ធិដោយ ៖ ច័ន្ទថ្លា

×