Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍តម្កល់ទោស លោក អះម៉ាត់យ៉ះយ៉ា និង ក្មួយប្រុស ដាក់គុក ក្នុងម្នាក់ៗ ១៥ ឆ្នាំ ជាប់សង្ស័យការជួញដូរមនុស្សឆ្លងដែន ទៅប្រទេសអារ៉ាប់!

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា និង សម្រេចតម្កល់ទោស ជនជាប់ចោទ ឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុសម្នាក់ ដាក់ក្នុងពន្ធធានាគារ ក្នុងមា្នក់ៗ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការនាំចេញដោយមិនស្របច្បាប់ នូវ ពលករខ្មែរចំនួន ជាង៣០០នាក់ ទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត ( Saudi Arabia) ប្រព្រឹត្តកាលពីចន្លោះឆ្នាំ ២០០៤ និង ២០១៧។

លោកប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទឈ្មោះ អះម៉ាត់ យ៉ះយ៉ា ភេទប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម ជាអតីតអ្នកតំណាងរាស្ត្រ និងជារដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន និងជាប្រធានក្រុមហ៊ុនAccent Group និងជនជាប់ចោទ ឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរអ៉ីស្លាម និងជាអតីតមន្រ្តីរាជការ ធ្វើការនៅក្រសួងសាធារណការនិងដឹកជញ្ជូន ត្រូវបានសាលាដំបូងខេត្តរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ក្នុងម្នាក់ៗ និងបង្កាប់ឱ្យរួមគ្នា សងជំងឺចិត្ត ដល់ស្ត្រីរងគ្រោះចំនួន២នាក់ ក្នុងម្នាក់ៗ ចំនួន ២០០លានរៀល ពីបទ: នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន តាមបញ្ញត្តិ មាត្រា ១១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិង ការធ្វើអាជីវកម្មផ្លូវភេទ។

តែជនជាប់ចោទទាំង២នាក់ បានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទឈ្មោះ អ៉ីស្មាអែល ពិនឧស្មាន ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ចំណែកឯ ជនជាប់ចោទ ឈ្មោះ អះម៉ាត់យ៉ះយ៉ា ត្រូវបានចាប់ឃាត់ និង ឃុំខ្លួន កាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩៕ ​រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×