Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើលពេញផ្លូវ២០០៤ ពេលរថយន្តរបស់អាជីលក់ឡេ ម៉ាក Mclaren តម្លៃជាង៣០ម៉ឺនដុល្លារ បើកប៉ះជាមួយរថយន្ត ford ranger

ភ្នំពេញ ÷ រថយន្ដស៊េរីរីទំនើបម៉ាក Mclaren របស់ អាជី លក់ឡេ តម្លៃជាង៣០ម៉ឺនដុល្លារ បើកវ៉ាស្តាំប៉ះ ជាមួយនិងរថយន្តម៉ាក ford ranger រងការខូចខាតតិចតួច តែប្រកែកគ្នាបែកផ្សែង ផ្អើលពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ជាង៧យប់ ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ចំណុចទល់មុខនិងបុរីអូគីដេ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមយោងតាមប្រភព ព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់សារព័ត៌មានCEN ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់វ័យ ចំណាស់ម្នាក់បានបើករថយន្ត ម៉ាក Ford Ranger ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BB-5295 ធ្វើដំណើរតាមបណ្ដោយផ្លូវ ២០០៤ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុខាងលើ ជិតនិងបុរីអូគីដេ ស្រាប់តែមាននារី ២នាក់ ហើយនៅក្នុងនោះដែរគេបានស្គាល់ថាគអ្នកនាង អាជី ជាអ្នកលក់ឡេតាមអនឡាញដ៍ល្បីមួយ ជាអ្នកបើករថយន្តស៊េរីទំនើប ម៉ាក Mclaren ពណ៌ បៃតង ពាក់ផ្លាកលេខ កម្ពុជា AHGI 9899 ទើបនឹងទិញបានបើកបរ តាមបណ្តោយផ្លូវ២០០៤ ស្របទិសដៅគ្នា ពីក្រោយ រួចបានវ៉ាជែងឡើងខាង ស្ដាំរថយន្ដ Ford Rangerស្រាប់តែរថយន្ត ford ranger បានបួងចង្កូតងាកស្តាំបន្តិចក៏ជ្រុលទៅកៀរគ្នា បណ្តាលឲ្យរថយន្ត ford ranger រងការ ខូចខាតថ្នាំថ្ពាល់មុខចំហៀងខាងស្តាំបន្តិច ចំណែករថយន្តស៊េរីទំនើប របស់អ្នកនាង អាជី លក់ឡេរងការខូចខាត កូតថ្នាំបន្តិចផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងបន្តិចបន្តួច តែសំណាងល្អមិនមានគ្រោះថ្នាក់ ដល់មនុស្ស ។

បន្ទាប់ពីកើតហេតុខាងលើ ភាគីទាំងសងខាង បានជជែកគ្នាររកត្រូវរៀងខ្លួន មួយសន្ទុះក្រោយមក នៅមិនត្រូវគ្នា ក៏ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ និងជួយឲ្យភាគីទាំងសងខាង សម្រួលគ្នាបន្តទៀត ដោយអ្នកនាង អាជីថា រថយន្តរបស់ខ្លួនត្រូវ ហើយម្ចាស់រថយន្ត ford ranger ក៏ថាខ្លួនត្រូវដូចគ្នា រួចសមត្ថកិច្ចមូលដ្ឋាន ក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង យករថយន្តទាំង ២ គ្រឿង ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យដោះស្រាយ នៅពេលក្រោយ៕ សា មេត

×