សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៣២ភាគរយ មកបិទនៅចំនួន ៤៦៣,៨៤ពិន្ទុកាលពីថ្ងៃអង្គារ ដែលនាំមកពីកំណើនថ្លៃភាគហ៊ុនចំនួន៣ នៅលើទីផ្សារគោលចំនួន ៤០ រៀលក្នុងមួយហ៊ុនដូចៗគ្នា។
ភាគហ៊ុនទាំង៣នោះគឺ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និងអេស៊ីលីដា (ABC) បានបិទនៅថ្លៃ ៧.០៤០រៀល ៤.២០០រៀល និង ១០.២០០រៀលរៀងគ្នា។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤៨១.២១ លានរៀល។
ភាគហ៊ុនឌីប៊ីឌី (DBDE) នៅលើទីផ្សារកំណើន ក៏បានកើនឡើង ១០រៀលក្នុងមួយហ៊ុនផងដែរនៅថ្ងៃអង្គារនេះ ជាមួយនឹងតម្លៃជួញដូរចំនួន ៥.៦៤លានរៀល៕