Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃប្រេងបន្តកើនឡើងខ្ពស់ ខណៈមានការព្រួយបារម្ភជុំវិញបរិមាណតម្រូវការប្រើប្រាស់ធ្លាក់ចុះ

តម្លៃប្រេងបានបន្តកើនឡើងកាលពីថ្ងៃអង្គារជាមួយនឹងតម្លៃជួញដូរកើនក្នុងកម្រិតមួយខ្ពស់ ដែលប្រហាក់ប្រហែលជាមួយនឹងតម្លៃប្រេងកាលពីអំឡុងមួយខែមុន ខណៈការំពឹងទុកថា មេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុងនឹងមានផលប៉ះពាល់តិចតួចទៅលើផ្នែកតម្រូវការប្រេងឥន្ធនៈ។

ប្រេងឆៅបានកើនឡើង១៤សេន ឬ ០.១% ដល់៧៨.៧៤ដុល្លារក្នុងមួយបារ៉ែល គិតត្រមត្រឹមម៉ោង 04: 37 GMT។ ដោយឡែក ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) វិញបានកើនឡើង២៥សេន ឬ ០.៣% ដល់ ៧៥.៨១ ដុល្លារក្នុងមួយបារ៉ែល ដោយបានកើនឡើងក្នុងរយៈ៥រដូវជាប់ៗគ្នា។

លោក Abhishek Chauhan ប្រធានផ្នែកទំនិញនៅ Swastika Investmart Ltd បានថ្លែងថា៖« ការព្រួយបារម្ភអំពីមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងកំពុងបន្តសាយភាយការចម្លងនៅទូទាំងពិភពលោក អាច
បណ្តាលឱ្យមានសុទិដ្ឋិនិយមលើតម្រូវការ។ ហើយតម្លៃប្រេងត្រូវបានគេរំពឹងថា នឹងធ្វើឱ្យពាណិជ្ជកម្មមានភាពលំអៀងជាវិជ្ជមាន»។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងចំពោះតម្លៃប្រេងនៅតែស្ថិតក្នុងកម្រិតខ្ពស់ បន្ទាប់ពីជើងហោះហើរជាង១៣០០ជើងត្រូវបានលុបចោលដោយសារតែមេរោគកូវីដ១៩ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកកាលពីថ្ងៃអាទិត្យ បានកាត់បន្ថយចំនួននាវិកដែលបម្រើការទាំងអស់ ខណៈកប៉ាល់ទេសចរណ៍ជាច្រើនក៏ត្រូវលុបចោលផងដែរ។

ជាក់ស្តែងតម្លៃប្រេងបានកើនឡើងប្រហែល៥០%ក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីសន្ទុះនៃការងើបឡើងវិញនៃតម្រូវការប្រេងលើទីផ្សារ និងការកាត់បន្ថយការផ្គត់ផ្គង់ដោយអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+។

ក្នុងនោះ វិនិយោគិនជាច្រើននាក់កំពុងតែរង់ចាំកិច្ចប្រជុំ OPEC+ នាថ្ងៃទី ៤ខែមករា ដែលសម្ព័ន្ធភាពនឹងសម្រេចចិត្តថាតើត្រូវបន្តទៅមុខជាមួយនឹងការកើនឡើងនៃផលិតកម្ម ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដែលបានគ្រោងទុកនៅក្នុងខែកុម្ភៈឬយ៉ាងណា។

ហើយនៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ខ្លួន OPEC + បានរាំងស្ទះជាមួយនឹងផែនការរបស់ខ្លួនក្នុងការជំរុញទិន្នផលសម្រាប់ផ្គត់ផ្គង់សម្រាប់ខែមករា បើទោះបីជាមានមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងក៏ដោយ៕ Metro News

×