ភ្នំពេញ ៖ ក្រុមជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីប្រើកាំ.បិតភ្ជ.ង់ប្ល.ន់យកទូរស័ព្ទដៃ និងសមគំនិត ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ស្រាវជ្រាវ និងឃាត់ខ្លួនបាន កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ។

កាលពីនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី ជនរងគ្រោះឈ្មោះ សុខ ម៉ារ៉ាឌី ភេទស្រី អាយុ២៧ឆ្នាំ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ផ្សារថ្មីទី២ ដែលជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាព យកកាំ.បិតភ្ជ.ង់ប្ល.ន់យកទូរស័ព្ទដៃ ចំនួន០១គ្រឿងម៉ាក IPHONE ៨ Plus ពណ៌មាស កាលយប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០២និង៣០នាទី នៅត្រង់ចំណុចច្រកជណ្ដើរផ្ទះលេខ៦៦E2 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

ក្រោយពីបានទទួលបណ្ដឹង របស់ជនរងគ្រោះភ្លាម កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានបើកប្រតិបត្តិការ ស្រាវជ្រាវរហូតឈានដល់បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ដូចខាងក្រោម៖ ១- ឈ្មោះ ធី ពៅ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទលេខ៦៦E4 ផ្លូវលេខ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ២- ឈ្មោះ ឡុង តាក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលេខ៨១ ភូមិ៨ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ ៣- ឈ្មោះ ឡុង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។ ៤- ឈ្មោះ នួន សុភត្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ស្នាក់នៅមិនពិតប្រាកដ និង៥- ឈ្មោះ ប្រាក់ សុភាព ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៦៦E4 ផ្លូវ៦៧ ភូមិ៩ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី




