បរទេស ៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក កំពុងតែផ្ទុះខ្លាំង មិនធ្លាប់មាន ចាប់តាំងពីមានរោគរាតត្បាតនេះ ដោយមានករណីឆ្លងថ្មី រហូតដល់ជាង១,២លាននាក់ និង មានករណីស្លាប់ថ្មី ជាង៦ ៤០០នាក់ ហើយសហរដ្ឋអាមេរិក បារាំង និងអង់គ្លេស កំពុងតែផ្ទុះការឆ្លងខ្លាំងជាងគេបំផុត។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ថា នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង ១,២លាននាក់ និង មានករណីស្លា.ប់ថ្មី ៦ ៤៩៦នាក់។ នេះជាចំនួនអ្នកឆ្លងថ្មីដ៏ច្រើនបំផុត មិនធ្លាប់មានពីមុនមក។ គិតត្រឹមវេលាខាងលើនេះ នៅលើពិភពលោក មានអ្នកកូវីដ-១៩ សរុប ជាង២៨៣,១៥លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ជាង៥,៤៣លាននាក់ និង មានអ្នកជាសះស្បើយ ជាង២៥១,៧៥លាននាក់។ ដោយឡែក អ្នកជំងឺជាង២៥,៩៦លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។
សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៣០៥ ៧៦១នាក់ និង មានករណីស្លា.ប់ ១ ៧៩២នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៤,១៤លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ៨៤១ ៩៧៧នាក់ និង មានអ្នកជាសះស្បើយជាង៤១,២៨លាននាក់។ ដោយឡែក អ្នកជំងឺជាង១២លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៧ ០១៨នាក់។

បារាំង ជាប្រទេសរងគ្រោះ ដោយកូវីដ-១៩ លំដាប់លេខ៧ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១៧៩ ៨០៧នាក់ និង មានករណីស្លា.ប់ថ្មី ២៩០នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩សរុប ជាង ៩,៣២លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១២៣ ១៨៨នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៩២លាននាក់។ ចំណែកអ្នកជំងឺ ចំនួន ១,២៧លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។
ចក្រភពអង់គ្លេស ជាប្រទេសរងគ្រោះដោយកូវីដ-១៩លំដាប់លេខ៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី ១២៩ ៤៧១នាក់ និង មានករណីស្លា.ប់ថ្មី ១៨នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុបជាង១២,៣៣លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១៤៨ ០២១នាក់ និង មានអ្នកជាសះស្បើយ ជាង១០,១៧លាននាក់។ ចំណែកអ្នកជំងឺជាង២លាននាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាល។
ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី២០៩នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ១០១ ៤៨៦នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៤ ៥៧៥នាក់។ ចំណែកអ្នកជំងឺ ២២៧៥នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN
សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន មានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖







