Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកជ័រកៅស៊ូមួយគ្រឿង ក្រឡាប់ធ្លាក់ទឹកប្រឡាយ តែពុំបណ្តាលឲ្យមានអ្នករងរបួស

ភ្នំពេញ ៖ រថយន្តដឹកជ័រកៅស៊ូមួយគ្រឿង បានរអិលធ្លាក់ចូលប្រឡាយ ខណ:ពេលកំពុងតែបើកដឹកជ័រកៅស៊ូ ប្រញាប់យកទៅចាក់ផ្លូវជាតិលេខ២ ដែលកំពុងតែជួសជុល។

ហេតុការណ៍ក្រឡាប់រថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិវាលថ្លាន់ សង្កាត់គង់ណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកជ័រកៅស៊ូមួយគ្រឿង ម៉ាកHino ពណ៌សពាក់ផ្លាកលេខ ព្រះសីហនុ3A-8362 បើកបរដោយបុរសម្នាក់ រួមនិងព្រូរថយន្តម្នាក់ទៀត បានដឹកជ័រកៅស៊ូ ចេញមកពីក្រុមហ៊ុន នៅឯខេត្តព្រះសីហនុ បើកបរក្នុងទិសដៅពីលិចទៅកើត ដោយប្រញាប់យកជ័រកៅស៊ូ ដែលស្លរួចយកទៅអ៊ុតផ្លូវ នៅផ្លូវជាតិលេខ២ លុះដល់ចំណុចកើតហេតុខាងលើ ។ អ្នកបើកបរក៏បានបួងចង្កូត គេចពីរថយន្តបែនដឹកដីមួយគ្រឿងទៀត ដែលបើកបរបញ្រ្ចាសទិសដៅគ្នា ទើបបណ្តាលឲ្យផុងរអិលធ្លាក់ ក្នុងទឹកប្រឡាយតែម្តង សំណាងល្អអ្នកបើកបរនិងព្រូរថយន្ត គេចផុតពីគ្រោះថ្នាក់ ហើយបានបើកទ្វាររថយន្ត ឡើងមកខាងលើដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គង់ណយ បានចុះមកពិនិត្យមើល នៅជុំវិញបរិវេណកន្លែងកើតហេតុ ដោយមើលឃើញថា រថយន្តខាងលើដែលក្រឡាប់នេះ ពុំមានបណ្តាលបង្កគ្រោះថ្នាក់ ដល់អ្នកដំណើរ និងខូចខាតទ្រព្យសម្បត្តិសាធារណ: ទើបសមត្ថកិច្ចឲ្យខាងម្ចាស់ក្រុមហ៊ុន យករថយន្តស្ទួចចំនួន២គ្រឿង ដើម្បីស្ទួចយករថយន្តចេញ ពីក្នុងទឹក និងជួយសម្រួលចរាចរណ៍ ជូនដល់អ្នកដំណើរផងដែរ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×