រដ្ឋធានីណៃពិដោរ ៖ នៅទីបំផុត អង្គការ Save the Children បានចេញមកអះអាងថា បុគ្គលិក ចំនួន២នាក់ ដែលបានបាត់ខ្លួន នៅក្នុងអំឡុងពេលកងទ័ពមីយ៉ាន់ម៉ា វា.យប្រ.ហារស.ម្លាប់យ៉ាងរ.ង្គាល នៅក្នុងរដ្ឋកាយ៉ា (Kayah) នោះ ត្រូវបានគេស.ម្លាប់ នៅក្នុងចំណោមប្រជាពលរដ្ឋស្លូតត្រង់ ជាង៣០នាក់នោះដែរ។

សារព័ត៌មាន CBSNEWS បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា អង្គការ Save the Children បានបញ្ជាក់ថា យើងមានការរន្ធត់ចិត្ដខ្លាំងណាស់ ក្រោយពេលដឹងថា បុគ្គលិករបស់ខ្លួន ចំនួនពីរនាក់ ត្រូវបានពួកយោធាមីយ៉ាន់ម៉ា ស.ម្លាប់ នៅក្នុងការស.ម្លាប់យ៉ាងរ.ង្គាល នាថ្ងៃបុណ្យណូអែល។ បុគ្គលិកទាំង២នាក់នោះ ក៏ស្ថិតក្នុងចំណោមជនរងគ្រោះ យ៉ាងតិច៣៥នាក់ ត្រូវបានពួកយោធា នៃរដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បា.ញ់ស.ម្លាប់ នៅតាមផ្លូវហាយវ៉េ ស្ថិតក្នុងរដ្ឋកាយ៉ា។
ក្រុមយុទ្ធជនប្រឆាំងនឹងពួកយោធា នៃរបបសឹកមីយ៉ាន់ម៉ា បានបញ្ជាក់ថា ពួកគេបានប្រទះឃើញសាកសព ដែលត្រូវគេដុត ជាង៣០នាក់ រួមទាំងស្រ្ដី និង កុមារ នៅតាមផ្លូវហាយវ៉េ នៅក្នុងរដ្ឋ Kayah ជាកន្លែងដែលពួកឧទ្ទាមគាំទ្រលទ្ធិប្រជាធិបតេយ្យ កំពុងតែវា.យប្រ.យុទ្ធគ្នាជាមួយនឹងកងទ័ព នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

លោក Antony Blinken រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានហ៊ុមព័ទ្ធការដឹកជញ្ជូនគ្រឿងសព្វាវុធទៅឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។ រីឯការកំណត់គោលដៅវា.យប្រ.ហារទៅលើប្រជាពលរដ្ឋស្លូតត្រង់ និង តួអង្គរបស់អង្គការមនុស្សធម៌ គឺមិនអាចទទួលយកបានឡើយ ហើយអំពើឃោរ.ឃៅរបស់ពួកយោធា ក៏កំពុងតែរីករាលដាលប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា។
អង្គការ Save the Children បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា «អង្គការ Save the Children មានការសោកស្ដាយខ្លាំងណាស់ យើងបញ្ជាក់ នៅថ្ងៃនេះ គឺសមាជិក២នាក់ នៃបុគ្គលិករបស់អង្គការយើង ក៏ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច៣៥នាក់ ត្រូវបានស.ម្លាប់ កាលពីថ្ងៃទី២៤ ខែធ្នូ នៅក្នុងការវា.យប្រ.ហាររបស់កងទ័ពមីយ៉ាន់ម៉ា នៅក្នុងរដ្ឋ Kayah ។ កងទ័ពរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បានបង្ខំប្រជាពលរដ្ឋឲ្យចេញពីក្នុងរថយន្ដរបស់ពួកគេ ហើយអ្នកខ្លះត្រូវបានពួកយោធាចាប់ខ្លួន និងខ្លះទៀត ត្រូវបានពួកយោធាបា.ញ់ស.ម្លាប់ ហើយដុ.តក.ម្ទេចសាកសព។

លោក Inger Ashing នាយកប្រតិបត្ដិរបស់អង្គការ Save the Children បានបញ្ជាក់ថា «ព័ត៌មាននេះ ពិតជាមានការរ.ន្ធត់ចិត្ដខ្លាំងណាស់។ នេះជាអំពើហិ.ង្សាប្រឆាំងនឹងជនស៊ីវិល និងបុគ្គលិករបស់យើង ដែលជាអ្នកបម្រើការងារមនុស្សធម៌ ជួយដល់កុមាររាប់លាននាក់ ដែលត្រូវការជំនួយ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា» ។
ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរ រហូតឈានដល់ការវា.យប្រ.ហារគ្នាយ៉ាងប.ង្ហូរឈា.ម រវាងកងទ័ពរដ្ឋាភិបាល និងចលនាតស៊ូវរបស់ប្រជាពលរដ្ឋ នៅតាមរដ្ឋនានា ក្រោយពេលពួកឧត្ដមសេនីយ៍យោធា បានធ្វើរដ្ឋប្រ.ហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ការរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) មេដឹកនាំបក្ស NLD នេះ នាំឲ្យមានការប្រឆាំងតវ៉ាយ៉ាងខ្លាំង នៅទូទាំងប្រទេស។ ចំណែកពួកយោធា ដឹកនាំដោយលោកឧត្ដមសេនីយ៍ Min Aung Hlaing ក៏បានបង្ក្រាបយ៉ាងប.ង្ហូរឈា.ម ដោយបានស.ម្លាប់ក្រុមអ្នកតវ៉ាប្រឆាំង យ៉ាងតិចជាង ១ ៣០០នាក់។ ដោយឡែក ប្រជាពលរដ្ឋ ជាង ១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន៕ រក្សាសិទ្ធិដោយ ៖ សារាយSN










