Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់អង្ករ១៤០តោន ជូនរដ្ឋបាលរាជធានី ដើម្បីចែកជូនទៅខណ្ឌទាំង១៤ បន្តចែកជូនពលរដ្ឋជួបការខ្វះខាត

spot_img

ភ្នំពេញ ៖ អំណោយជាអង្ករចំនួន១៤០តោន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនទៅខណ្ឌទាំង ១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការចែកជូនបន្តទៅឱ្យបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌនីមួយៗ។

ពិធីប្រគល់និងទទួលអង្គរខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១នេះ នៅកំពុងផែស្ងួតទ្រី ភាព ដែលមានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ ក្នុងស្រុកឧត្តុងខេត្តកំពង់ស្ពឺ ក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ឯកឧត្តមផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យអ្នកឧកញ៉ាទ្រី ភាពនិងលោកស្រីគៀង ស្រីនាង ។

ឯកឧត្តមផាន់ ចាន់ថុល អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា៖ អង្ករដែលបានប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ មានចំនួន១៤០តោន ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ អ្នកឧកញ៉ាទ្រី ភាពនិងលោកស្រីគៀង ស្រីនាង ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញចាត់ចែងបន្ត។

ក្នុងឱកាសនោះឯកឧត្តមមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៖ អង្គរដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន១៤០តោននេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រគល់ បន្តទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ភ្លាមៗតែម្តង ដោយក្នុងមួយខណ្ឌៗ ទទួលបានអង្ករចំនួន១០តោន ដើម្បីឲ្យអាជ្ញាធរខណ្ឌ មានលទ្ធភាពបន្តយកទៅចែកប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន របស់ខ្លួនបន្តទៀត។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមមាន ចាន់យ៉ាដា តំណាងឲ្យឯកឧត្តមឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែង នូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសម្តេចទាំទ្វេ តែងតែយកចិត្តទុកដាក់ចំពោះ សុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវអំណោយជាបន្តបន្ទាប់ ជូនទៅបងប្អូនប្រជាពលរដ្ឋទីទ័លក្រ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងសម្រាប់ពេលនេះ សម្ដេចទាំងទ្វេនៅបានប្រគល់ ជូននូវអំណោយជាអង្កររហូតដល់១៤០តោន ដើម្បីអោយរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់ បងប្អូនទាល់ក្រនៅក្នុងរាជធានីភ្នំពេញបន្តទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×