Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោស យុវជន ២នាក់ ជាប់គុកក្នុងម្នាក់ៗ៨ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការរំ.លាភបូកកុមារីម្នាក់ នៅខេត្តព្រះវិហារ

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ ២០២១ បានប្រកាសសាលដីកា តម្កល់ទោសបុរសជាប់ចោទចំនួន ២នាក់ ដាក់ពន្ធធានាគារ កំណត់ ម្នាក់ៗ ៨ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការ រំ.លាភសពសន្ថវ: មានស្ថានទម្ងន់ទោស ប្រព្រឹត្តវាលស្រែ នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩ ។

លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទ២នាក់ ខាងលើ មាន ឈ្មោះ សេន ផល្លា ភេទប្រុស អាយុ ២៣ ឆ្នាំ ។ និងម្នាក់ទៀតមានឈ្មោះ ថន សុខា ភេទប្រុស អាយុ ២០ ឆ្នាំ ។ ចំណែកឯ ជនរងគ្រោះ គឺជាកុមារីម្នាក់ ដែលមានអាយុ ១៦ ឆ្នាំ មានទីលំនៅភូមិខ្យង ឃុំខ្យង ខេត្តព្រះវិហារ ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទទាំង២នាក់ ត្រូវបាន សាលាខេត្តដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ម្នាក់ៗ ៨ ឆ្នំា និង បង្កាប់ឱ្យសងជំងឺចិត្ត ចំនួន ៨ លានរៀល ពីបទ រំលាភសពសន្តវ: មានស្ថានទម្ងន់ទោស ។ តែពួកគេបានប្តឹងឧទ្ធរណ៍ ។

ពួកគេ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នៅក្នុង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ ៖ ចន្ឋា ភា

spot_img
×