Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ តម្កល់ទោបុរសជាប់ចោទ៣នាក់ ជាប់គុកក្នុងម្នាក់ៗ កំណត់៤ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២១ នេះ បានប្រកាសសាលដីកាតម្កល់ទោស ជនជាប់ចោទចំនួន៣នាក់ ដាក់ពន្ធធានាគារ ក្នុងម្នាក់ៗ កំណត់៤ ឆ្នាំ និង ពិន័យ ជាប្រាក់ចំនួន៥ លានរៀល ក្នុងម្នាក់ៗ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅសង្កាត់ អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។

លោក ស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ទរណ៍ បានថ្លែងឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ទី១ -ឈ្មោះ ចាន់ ផល្លា អាយុ ២៩ ឆ្នាំ ។ ទី២-ឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ ៣៤ ឆ្នាំ ។ និងទី៣- ឈ្មោះ ប៊ុន សុខយ៉ា ភេទប្រុស អាយុ ៣០ ឆ្នាំ ។

ជនជាប់ចោទទាំង៣នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសដាក់គុក កំណត់ម្នាក់ៗ ៤ ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៥ លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ ពីបទ: “ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ តែពួកគេបានប្តឹងឧទ្ធរណ៍។

ជនជាប់ចោទត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ អូរបែក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថ ដកហូតបាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន ចំនួន ១កព្ចាប់ធំ មាននទម្ងន់សរុប ២ ,៤២ ក្រាម៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×