សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើង ០,៨០ភាគរយមកបិទនៅចំនួន ៤៦៧,៥៧ ពិន្ទុនៅថ្ងៃនេះ។

ភាគហ៊ុនចំនួន ៥ មានកំណើន ដែលនាំមុខ ដោយ ភាគហ៊ុនអេស៊ីលីដា (ABC) ភាគហ៊ុន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ផេសថិក (PEPC) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(PPSP) ជាមួយនិងកំណើន ១២០,៤០, ៤០, ២០ និង ១០រៀលរៀងគ្នា។
ភាគហ៊ុនហ្ក្រេនធ្វីន (GTI) នៃផ្សារគោល និងភាគហ៊ុនឌីប៊ីឌី (DBDE) នៃផ្សារកំណើន រក្សាតម្លៃថេរ ខណៈភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) មានការថយចុះចំនួន២០ រៀល។

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤៧៧,៦៨លានរៀល ឬឯតម្លៃជួញដូរសរុបរបស់ទីផ្សារកំណើនមានចំនួន ១៣,៦២លានរៀល ដែលតម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៤៩១,៣០លានរៀល៕