Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារអេស៊ីលដា សម្រេចបែងចែក ភាគ លាភប្រចាំឆ្នាំ២០២០ ជូនភាគហ៊ុនិកចំនួន ៤០លានដុលារអាមេរិក

ធនាគារអេស៊ីលីដា ភីអិលស៊ី​ ដែលជាធនាការពាណិជ្ជទីមួយ ក្នុងប្រទេសកម្ពុជា ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈនៅផ្សារមូលបត្រកម្ពុជា បានសម្រេចបែងចែកភាគលាភដែលនៅសល់សម្រាប់ប្រាក់ចំណេញឆ្នាំហិរញ្ញវត្ថុ២០២០ ចំនួន ៤០.៣៦៧.៣២៩ ដុល្លារអាម៉េរិក ជូនភាគហ៊ុនិក ដែលពុំទាន់បានបែងចែកភាគលាភជូនសម្រាប់ឆ្នាំហិរញ្ញវត្ថុ២០២០ តែប៉ុណ្ណោះ។

តាមសេចក្តីប្រកាសរបស់ផ្សារមូលបត្រកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។  ភាគលាភរបស់ធនាគារអេស៊ីលីដា ត្រូវបែងចែកជាសាច់ប្រាក់ ក្នុងរយៈពេលភាគលាភ ប្រចាំឆ្នាំ។ ក្នុងនោះភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ មានចំនួន ៣៩៩.២៦៧រៀល យោងតាមអត្រាប្តូរប្រាក់ផ្លូវការរវាងរូបិយប័ណ្ណដុល្លារអាមេរិក ជាមួយប្រាក់រៀល របស់ធនាគារជាតិ នៃ កម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ (៤.០៧០x០,០៩៨១)។

គួរបញ្ជាក់ថា ភាគហ៊ុនិកដែលមានសិទ្ធិទទួលបានភាគលាភដូចការកំណត់ខាងលើ គឺជាភាគហ៊ុនិកដែឡមានឈ្មោះនៅក្នុងបញ្ជីឈ្មោះភាគហ៊ុនិកនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១។ ហើយការទូទាត់ភាគលាភនឹងចាប់ផ្តើមពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១​ ខែធ្នូឆ្នាំ២០២១៕

spot_img
×