Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្រះស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀនឆ្លងដែន ជិត១គីឡូកន្លះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ !!

spot_img

ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹក ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ ២០២១ បានបើកសវនាការជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ ស្រ្តីជាប់ចោទ ជនជាតិវ៉េណេស៊ុយអេឡាម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ប្រភេទកូកាអ៉ីន ចំនួនជិត១គីឡូកន្លះ ឆ្លងដែន ពីប្រទេសប្រេស៊ីល ឆ្ពោះមកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលលពីអំឡុង ខែកញ្ញា ឆ្នាំ ២០១៦។

សវនាការនេះ ដឹកនាំដោយលោកសឹង បញ្ញាវុឌ្ឃ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ និង មានលោកព្រះរាជអាជ្ញា ប៉ែន សារ៉ាត់ គឺ ជាតំណាងមហាអយ្យការអមតុលាការកំពូល។

ទាក់ទងនឹងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ លោកចៅក្រម អឿង សៀង នៃ តុលាការកំពូល បានអានរបាយការណ៍ឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ Adelys Paola Loupez Alviarez ភេទស្រី អាយុ ២៨ ឆ្នាំ ជាជនជាតិ វ៉េណេស៊ុយអេឡា។

ជនជាប់ចោទ ឈ្មោះ Adelys Paola Loupez Alviarez ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ ពីបទ: ជួញដូរ និងដឹកជញ្ជូន ដោយខុសច្បាប់ នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។

ជនជាប់ចោទបានប្តឹងឧទ្ធរណ៍ តែសាលាឧទ្ធរណ៍ បានតម្កល់ទោសរបស់នាងរក្សាទុកនៅដដែល។ នាងក៏បានប្តឹងសាទុក្ខ មកកាន់ តុលាការកំពូលទៀត។

ជនជាតិចោទ ឈ្មោះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងចំណុច ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន ថ្នាំញៀន ប្រភេទកូកាអ៉ីន មានទម្ងន់សរុប ១៤៤៩, ៤៣ ក្រាម ពីនាង ។

តុលាការកំពូល បានលើកពេលប្រកាសដីកា សំណុំរឿងក្តីព្រហ្មទណ្ឌនេះ ទៅធ្វើនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×