Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្បើម ! ប៉ូលិសបង្ក្រាបក្រុមឧ.ក្រិដ្ឋ ជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀន ជាង៣០០គីឡូ

spot_img

ភ្នំពេញ ៖ ក្រុមឧក្រិដ្ឋជនចំនួន ៩នាក់ រួមទាំងថ្នាំញៀនជាង ៣០០គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិន បានបើកប្រតិបត្តិការបង្ក្រាប។ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ដោយគោលដៅទី១. នៅចំណុចវីឡាភ្លោះលេខ២១ ផ្លូវលេខ R03 ស្តាផ្លាទីនឹម បុរីប៉េងហូតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងគោលដៅទី២. នៅភោជនីយដ្ឋានអីយិនម៉ាថូវ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ CEN នៅមុននេះបន្តិចថា ករណីបង្ក្រាបនេះ ដោយមានកិច្ចសហប្រតិបត្តិការ ជាមួយសមត្ថកិច្ចចិន។ ហើយសមត្ថកិច្ចកម្ពុជា ទទួលបានព័ត៌មានជំនាញហើយ បានបើកការស៊ើបអង្កេត អស់រយៈពេលជាង៤ខែ ទើបឈានទៅបង្ក្រាបព្រមគ្នានេះ សមត្ថកិច្ចចិនក៏បានបង្ក្រាបក្រុមឧ.ក្រិដ្ឋជន ពាក់ព័ន្ធនៅឯប្រទេសចិនផងដែរ។

មន្ត្រីដដែលបានបន្តថា លទ្ធផលបង្ក្រាបក្រុមឧ.ក្រិដ្ឋនជនគ្រឿងញៀន ទាំងពីរគោលដៅនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន ៩នាក់ មានដូចជា
១៖ ឈ្មោះ HUANG RUI MING ភេទប្រុស កើតឆ្នាំ១៩៦៣ (មេក្លោង)
២៖ ឈ្មោះ LI YI NAN ភេទប្រុស កើតឆ្នាំ១៩៨៣
៣៖ ឈ្មោះ SUN LIANG ភេទប្រុស កើតឆ្នាំ១៩៧៩
៤៖ ឈ្មោះ SUN HAI TAO ភេទប្រុស កើតឆ្នាំ១៩៨០
៥៖ ឈ្មោះ LIU WEI CHENG ភេទប្រុស កើតឆ្នាំ១៩៦៩
៦៖ ឈ្មោះ CHEN ZHI QUAN ភេទប្រុស កើតឆ្នាំ១៩៥៥
៧៖ ឈ្មោះ WANG LEI ភេទប្រុស កើតឆ្នាំ១៩៩០
៨៖ ឈ្មោះ WANG YUE ភេទប្រុស កើតឆ្នាំ១៩៨២
៩៖ ឈ្មោះ ZHU XIAO FEI ភេទប្រុស កើតឆ្នាំ១៩៨២

ចំណែកវត្ថុតាងចាប់យករួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) សរុបរួមទម្ងន់ ៣៤៧គីឡូក្រាម ៤២៧,៩៩ក្រាម (លាក់ក្នុងបំពង់ដែក ៣៦៧ដើម និង៦១កញ្ចប់ធំ) ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង និងសម្ភារៈវេចខ្ចប់មួយចំនួន ។ ចាប់យកទ្រព្យសម្បត្តិ រថយន្ត១គ្រឿង ម៉ាក TOYOTA ALPHARD ពាក់ស្លាក់លេខ ភ្នំពេញ 2BE-2973, ម៉ូតូមួយគ្រឿងម៉ាក HONDA PCX ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FE-5946, ទូរស័ព្ទដៃ ចំនួន ១០គ្រឿង, ប្រាក់៣០០ដុល្លារអាមេរិក។

ប្រភពដដែលបានបញ្ជា្កក់ថា ក្រុមជនសង្ស័យខាងលើនេះ បានរៀបចំបញ្ជូនបំពង់ដែកមកកម្ពុជា ហើយបានលួចច្រកគ្រឿងញៀនចូលខាងក្នុង បំរុងបញ្ជូនតាមផ្លូវសមុទ្រទៅប្រទេសទី៣។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

spot_img
×