Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែក្តៅ ! ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិត បញ្ចប់ការសិក្សា នៅក្រៅប្រទេសទាមទារឲ្យ សម រង្ស៊ី សុំទោសរឿងមាក់ងាយសញ្ញាបត្រ

spot_img

ភ្នំពេញ ៖ កាន់តែក្តៅហើយ ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស បានទាមទារឲ្យមេឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី ធ្វើការសុំទោសជាសាធារណៈចំពោះការលើកឡើងដែលគ្មានភស្តុតាង និងបានធ្វើការវាយតម្លៃ បែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សា នៅក្រៅប្រទេស របស់និស្សិតកម្ពុជាថា ជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។

នៅក្នុងលិខិតចំហររបស់ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ បានសម្តែងនូវការសោកស្តាយ ជាពន់ពេកចំពោះអ្នកនយោបាយចាស់វស្សាមួយរូប ដែលបានធ្វើការវាយតម្លៃ បែបបង្អាប់ពីគុណភាពសញ្ញាបត្រសិក្សា នៅក្រៅប្រទេស របស់និស្សិតកម្ពុជាថាជាសញ្ញាបត្រប្រភេទទីពីរ ឬសញ្ញាបត្រយោគយល់។ នេះបើយោងតាមលិខិតចំហរ របស់អតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ក្រុមអតីតនិស្សិតថ្នាក់បណ្ឌិតដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេសបានបន្តថា ការថ្លែងជាសាធារណៈ របស់អ្នកនយោបាយខាងលើនេះ ពិតជាបានប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងការមិនទទួលស្គាល់ នូវការខិតខំប្រឹងប្រែង របស់យើងខ្ញុំ ដែលបានជំនះរាល់ឧបសគ្គនានា ដើម្បីទទួលបានជោគជ័យ ក្នុងការសិក្សា។ លើសពីនេះ ការថ្លែងបែបនេះពិតជាបានប៉ះពាល់ ដល់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សានានា នៅក្រៅប្រទេសដែលយើងខ្ញុំ បានសិក្សាក្រេបយក ចំណេះដឹងផងដែរ។

ជាមួយគ្នានេះ អតីតនិស្សិតថ្នាក់បណ្ឌិត ដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេសទាំងអស់គ្នា សូមស្នើសុំអ្នកនយោបាយ ចាស់វង្សាខាងលើ ធ្វើការកែតម្រូវ និងសុំទោសជាសាធារណៈ ចំពោះការលើកឡើងដែលគ្មានភស្តុតាង និងទំនួលខុសត្រូវ ពីគុណភាពអប់រំ ដែលពួកគេទទួលបាន នៅក្រៅប្រទេស ដើម្បីបង្ហាញពីគំរូវីរភាព ដល់អ្នកដឹកនាំជំនាន់ក្រោយ។ ទន្ទឹមនេះ សូមប្រកាសគាំទ្រចំពោះសារ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលើកឡើង នៅលើទំព័របណ្ដាញ សង្គមហ្វេសប៊ុក របស់លោកកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្នើអ្នកនយោបាយខាងលើ បញ្ជាក់ពី អំណះអំណាង ដើម្បីផ្ដល់ភាពយុត្តិធម៌ ដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទស៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×