Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យតៃកុងងងុយដេក បើករថយន្តដឹកទឹកកក ឡើងខឿនទៅបុ.កបង្គោលភ្លើង ក្រឡាប់ជះទឹកកកចោល ពេញផ្លូវ

spot_img

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យងងុយដេក បានបើករថយន្តកូរ៉េ៥តោន ដឹកទឹកកកឡើងខឿនផ្លូវ ជ្រុលទៅបុ.កបង្គោលភ្លើងបាក់មួយដើម ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងាជើងជះទឹកកកចោល ពេញផ្លូវ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០២១ ដែលស្ថិត នៅតាមបណ្តោយផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តកូរ៉េ៥តោន មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3F-6884 បើកបរតាមបណ្តោយផ្លូវវ៉េងស្រេង ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ដែលគេសង្ស័យថាតៃកុងងងុយដេក បានបួងចង្កូតមកខាងស្តាំដៃជ្រុល ឡើងលើខឿនផ្លូវ ទៅបុ.កបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តបង្កវិញ ក្រឡាប់ផ្ងារជើងជះទឹកកកចោល ពេញផ្លូវ សំណាងល្អមិនមានអ្នករងរបួសនោះទេ រងការខូចខាតតែរថយន្ត និងបង្គោលភ្លើង ជាទ្រព្យសម្បត្តិរដ្ឋតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img