Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដាក់ចេញលេខកូដរួមលើទូរស័ព្ទចល័ត ងាយស្រួលអតិថិជនប្រើប្រាស់ បញ្ចូលទឹកប្រាក់ និងឆែកមើលផ្ទៃក្នុង

ភ្នំពេញ ៖ លោក-អ្នកដែលប្រើប្រាស់ទូរស័ព្ទចល័តគ្រប់ប្រព័ន្ធ នឹងលែងមានភាពសាំញ៉ាំទៀតហើយ ទាំងការបញ្ចូលទឹកប្រាក់ ទាំងការទាក់ទងទៅសេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទ, គឺពេលនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ឱ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់សេវាទូរសព្ទចល័តទាំងអស់ និយ័តករទូរគមនាគមន៍កម្ពុជាបានតម្រូវឱ្យប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តនៅទូទាំងប្រទេស រៀបចំលេខកូដរួម ដែលមានលក្ខណៈស្តង់ដារស្របតាមលេខកូដទូរគមនាគមន៍ជាតិ ដើម្បីធ្វើឲ្យរឹតតែងាយស្រួលដល់អតិថិជន។

លេខកូដរួម ដែលត្រូវប្រើប្រាស់ជាទូទៅនេះ មានដូចជា ÷

(១) *1200# ផ្តាច់សេវាបន្ថែម (VAS) ដែលមិនត្រូវការប្រើ

(២) *1201# ពិនិត្យសមតុល្យទឹកប្រាក់

(៣) *1202# ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់

(៤) 1203PIN# បញ្ចូលទឹកប្រាក់

(៥) 1204 ទាក់ទងទៅកាន់សេវាបម្រើអតិថិជន

ក្នុងខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បញ្ជាក់ថា សាធារណជនអាចប្រើប្រាស់លេខកូដទាំង ៥ ខាងលើនេះ បានគ្រប់ប្រព័ន្ធទូរសព្ទចល័តទាំងអស់ ដើម្បីធ្វើការផ្ដាច់សេវាបន្ថែម (Value Added Services) ដែលមិនត្រូវការប្រើ, ពិនិត្យសមតុល្យទឹកប្រាក់ ពិនិត្យអត្តសញ្ញាណអ្នកប្រើប្រាស់ បញ្ចូលទឹកប្រាក់ ឬទាក់ទងទៅកាន់សេវាបម្រើអតិថិជន របស់ក្រុមហ៊ុនទូរសព្ទចល័តនីមួយៗ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ តទៅ, មានន័យថាលោក-អ្នកដែលជាអតិថិជន គ្រាន់តែចុចសញ្ញាលេខកូដខាងលើនោះ ហើយ រួចចុចសញ្ញាបញ្ជូនតែប៉ុណ្ណោះ វានឹងប្រតិបត្តិការតាមតម្រូវការរបស់លោក-អ្នក។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរសព្ទ ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ, លោកអ្នកនឹងអស់ប្តីបារម្ភ អស់ភាពសាំញាំទៀតហើយ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×