Tuesday, April 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រកាន់ខ្ជាប់ នូវមូលបទរបស់អាស៊ាន ដោយធានាថាសសរស្តម្ភទាំងបី របស់អាស៊ាន

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «ការផ្តល់ព័ត៌មាន ស្តីពីអាទិភាពកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២» គឺជាកម្មវិធីផ្លូវការចុងក្រោយគេ របស់ខ្ញុំក្នុងឆ្នាំនេះ ដែលមានវត្តមាន របស់បណ្តាសមាជិកអង្គទូត អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ នៅក្នុងក្រសួងរបស់យើង នៅថ្ងៃនេះ។

នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន និងឯកឧត្តម ឌី ខាំបូលី តំណាងរបស់ ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន បានអញ្ជើញផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជូនបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មាន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

ឯកឧត្តម ប្រាក់ សុខុន បានបន្តថា ប្រឈមនឹងបញ្ហាមួយចំនួន ក្នុងតំបន់របស់យើង កម្ពុជាប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រកាន់ខ្ជាប់ នូវមូលបទរបស់អាស៊ាន ដោយធានាថាសសរស្តម្ភទាំងបី របស់អាស៊ាន នៅតែជាចំណុចស្នូល នៃដំណើរការកសាងសហគមន៍អាស៊ាន និងសម្រេចបាននូវរាល់គម្រោងទាំងឡាយ រួមទាំងការរៀបចំប្រកបដោយជោគជ័យ នៃព្រឹត្តិការណ៍អមទាំងអស់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី