Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន ជនសង្ស័យ ១នាក់ ដកហូតថ្នាំញៀន មេតាំហ្វេតាមីន ជិត១គីឡូ

ឧត្តរមានជ័យ ៖ គ្រឿងញៀនបំផ្លាញខ្លួនឯងនិងគ្រួសារអ្នក, អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ជនសង្ស័យ ១នាក់ ដកហូតថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម ។

ដោយមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងមានការដឹកនាំសម្របសម្រួលនិតិវិធី ពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងមានការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ស៊ីម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី លោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានដឹកនាំកម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងអន្តរាគមន៍ ចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះបានឃាត់ខ្លួន ជនសង្ស័យ ១នាក់ ឈ្មោះ គឹម ច័ន្ទសុភ័ក្ដិ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុកអន្លង់វែង ។

វត្ថុតាងឆែកឆេរដកហូតបានរួមមាន ៖ ថ្នាំញៀនមេតាំហ្វេតាមីនប្រភេទម៉ាទឹកកក ( ICE ) ចំនួន ៤៨ កញ្ចប់ ( កញ្ចប់ធំ ៤០កញ្ចប់, កញ្ចប់តូច ៨កញ្ចប់ ) ទម្ងន់ ៧៧៤ ក្រាម , ម៉ូតូ ១ គ្រឿង ម៉ាក exciter ព៌ណខៀវ សេរី២០១៦ , ទូរសព្ទដៃ ១ គ្រឿង , ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ និង សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×