Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើតេស្តសំណាក នៅតាមមណ្ឌល ដើម្បីត្រៀមដំណើរការកំណែ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

spot_img

ភ្នំពេញ៖ នៅតាមមណ្ឌលកំណែនានា នៅរាជធានីភ្នំពេញ មានការធ្វើតេស្តសំណាកកូវីដ-១៩ មុនការរៀបចំកិច្ចប្រជុំណែនាំ បច្ចេកទេសដល់សមាជិកគណៈកម្មការក្រុមមុខវិជ្ជា ត្រៀមដំណើរការកំណែការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ព្រមទាំងក្រសួង និងអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសហការយ៉ាងស្អិតរមួតក្នុងការធានាបាននូវដំណើរការប្រឡងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំប្រតិបត្តិ ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីធានាបានថា ការប្រព្រឹត្តទៅទាំងស្រុង នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបដោយសុវត្ថិភាព ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×