Saturday, May 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី៖ ការចូលជាធរមាន នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

ក្រសួងពាណិជ្ជកម្ម មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា អនុលោមតាមមាត្រា ២០.៦ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងអាស៊ីប ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេស ដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់ និង គ្របដណ្តប់៖ (១) ប្រជាជនប្រមាណ២.២ពាន់លាននាក់ ឬ៣០% នៃចំនួនប្រជាជនពិភពលោក (២) ផលិតផល ក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និង (៣) ទំហំពាណិជ្ជកម្មចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។

ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផល ក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។

កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗជាច្រើន ដែលបញ្ជីទំនិញទាំងអស់ អាចទាញយកបានពីគេហទំព័រក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម សូមលើកឧទាហរណ៍មុខទំនិញមួយចំនួន ដូចខាងក្រោម៖

. ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅរមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន, …។ល។

ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូង មី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ, ដំណាប់ទុរេនមីកញ្ចប់, …។ល។

. ទំនិញឧស្សាហកម្ម រួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្គុំអេឡិចត្រូនិក, ខ្សែកាប អេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា, ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ ក្រាល, កំទេចឈើកែច្នៃ…។ល។ – រក្សាសិទ្ធិដោយ ៖ សុទ្ធ​ លី

spot_img
×