Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ដន្ទាទោសជនជាប់ចោទ ២ នាក់ ដាក់គុក ក្នុងម្នាក់ៗ អស់មួយជីវិត ពាក់ព័ន្ធការ ជួញដូរ និងដឹកជញ្ជូនគ្រឿងញៀន ជាង ១៦ គីឡូក្រាម

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្ដន្ទាទោស ជនជាប់ចោទ២នាក់ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៥០ លានរៀល ក្នុងម្នាក់ៗ សម្រាប់ដាក់ចូលថវិការដ្ឋ ជាប់ពាក់ព័ន្ធ នឹងការរក្សា ដឹកជញ្ជូន និងជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ប្រមាណជាង ១៦ គីឡូក្រាម ប្រព្រឹត្ដនៅចំណុចផ្លូវសាធារណ : លេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមសាលក្រម របស់តុលាការ រាជធានីភ្នំពេញ បានដឹងថា ជនជាប់ចោទ ២ នាក់ខាងលើ មាន ១- ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ ៣៧ ឆ្នាំ ។ ២ – ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ ៣៧ ឆ្នាំ ។

ជនជាប់ចោទ ២នាក់នេះ ត្រូវ បបានជាប់ចោទពីបទ ” ផលិតរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៣៨ និង៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ សឿង ធាវ៉ា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ២២ និង៣០នាទី នៅចំណុចផ្លូវសាធារណ : លេខ ១៦៣ ក្នុងសង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ចំណែកឈ្មោះ ឈ្មោះ អឿង ឌីចាន់ណា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ នៅចំណុចបន្ទប់ជួលលេខ ៣៣C ផ្ទះ លេខ ២៥Z ផ្លូវលេខ ២៥១ ភូមិ ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ពីឈ្មោះ អឿង ឌីចាន់ណា គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ១៦ ដុំ ទម្ងន់ប្រហែល ១៦ គីឡូក្រាម និង ឈ្មោះ សឿង ធាវ៉ា មានគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ប្រហែលកន្លះគីឡូក្រាម សរុបទម្ងន់សុទ្ធ ១៦ គីឡូ ៤៧៨,៧៧ ក្រាម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×