Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍ តម្កល់ទោស ជនជាប់ចោទបុរសជនជាតិវៀតណាម ដាក់គុកអស់មួយជីវិត ពាក់ព័ន្ធអំពើឃាត.កម្មគិតទុកមុន !!

spot_img

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ នេះ បានប្រកាសសាលដីកា តម្កល់ទោស ជនជាប់ចោទវៀតណាមម្នាក់ ដាក់គុកកំណត់អស់មួយជីវិត ជាប់ពាក់ព័ន្ធការ ឃាត.កម្មគិតជាមុន ដោយយកកំា.បិត ចាក់ទៅលើស្ត្រីខែ្មររងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហ៍ដោយសារតែ កើតរោគប្រច័ណ្ឌហួសហេតុបណ្តាលឲ្យជនរងគ្រោះ ត្រូវស្លា.ប់ យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង នៅក្នុងផ្ទះសំណាក់ បន្ទាប់លេខ ៣ នៅភូមិស្ពានដែកចំការដូង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ខែកក្កដា ឆ្នាំ ២០១៩។

លោកជំទាវ ចាន់ ម៉ាលីណា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឲ្យដឹងនៅក្នុងអង្គសវនាការថា ជនជាប់ចោទរូបនេះ មានឈ្មោះ សាន់ ទង ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ អ្នកនេសាទ ។ ចំណែកឯ ជនរងគ្រោះ មានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ ២៦ ឆ្នាំ ។

លោកចៅក្រមបានថ្លែងថា នៅក្នុងសំណុំរឿងក្តីនេះ, ជនជាប់ចោទ ឈ្មោះ សាន់ ទង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តដល់ម្តាយជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៤ ពាន់ដុល្លារ ។

តែជនជាប់ចោទ បានប្តឹងជំទាស់នឹងសេចក្តីសម្រេច របស់តុលាការថ្នាក់ក្រោម មកកាន់ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ សាន់ ទង ត្រូវបានជាប់ចោទពីបទ« ឃាត.កម្មគិតទុកមុន » តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។

គាត់ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅភូមិស្ពានដែកចំការដូង សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×