Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានី សាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ នៅចំកណ្តាលរង្វង់មូល ខាងលិចស្ពានព្រែកព្នៅ

spot_img

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់រូបសំណាក អប្សរា ធ្វើអំពីថ្មភក់ ស្ថិតនៅចំកណ្តាលរង្វង់មូល ខាងលិចស្ពានព្រែកព្នៅ ដែលមានលក្ខណៈដូចខាងក្រោម កម្ពស់សរុបពីផ្លូវបេតុង ដល់លើ៨.៥ ម៉ែត្រ។ កម្ពស់រូបចម្លាក់ ៥.៩ ម៉ែត្រ ,កម្ពស់ក្បាច់ផ្កាពីលើអប្សរា ០.៥ ម៉ែត្រ។ កម្ពស់ជើងទម្រ ១.៥ ម៉ែត្រ ,ខឿនកម្រាល ២ ជាន់ កម្ពស់សរុប ០.៦ ម៉ែត្រ, ទទឹងចម្លាក់ ២.៥ ម៉ែត្រ ,តម្លើងភ្លើងហ្វា LED ចំនួន ៤ ហ្វា , តម្លើងបង្គោលភ្លើងបំភ្លឺសួន ចំនួន ៤ ដើម, តម្លើងបង្គោលភ្លើងទាបបំភ្លឺថ្មើរជើងចំនួន ១៦ ដើម ,ដាំផ្កាលម្អព័ទ្ទជុំវិញរូបសំណាក ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×