Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តសៀមរាប ជូនដំណឹង ស្តីពីការអនុវត្តវិធានការ សុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងកម្មវិធីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២

spot_img

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំឱ្យមានកម្មវិធីអបអរសាទរឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ នៅក្នុងខេត្តសៀមរាប ប្រព្រឹត្តទៅនៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានទីតាំងស្ថិតនៅបរិវេណសួនច្បារព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប និងនៅសហគមន៍ព្រៃឈើចង្ក្រានរយ ក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្ត សៀមរាប។

រដ្ឋបាលខេត្តសៀមរាប សូមក្រើនរំឭកដល់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ សុខាភិបាល ដោយរៀនរស់តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩ ដូចជា ពាក់ម៉ាស លាងដ ជាមួយអាល់កុល រក្សាគម្លាតសុវត្ថិភាព ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសអនុវត្តនូវវិធានការ “៣ការពារ” “៣កុំ”។

ក្នុងករណីមានអាការសង្ស័យ បញ្ហាសុខភាពរោគសញ្ញាជំងឺកូវីដ-១៩ សូមធ្វើការទំនាក់ទំនងលេខ ១១៥ ឬទំនាក់ទំនងតាមទីតាំងមន្ទីរពេទ្យ ដែលមានទទួលការព្យាបាលជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×