Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន៣នាក់ រងរបួសធ្ងន់ ខណ:ជិះម៉ូតូមួយគ្រឿង បុ.កជាមួយរថយន្តកុងតីន័រ

ភ្នំពេញ ៖ យុវជន៣នាក់រងរបួសធ្ងន់ ខណ:ជិះម៉ូតូឌុបគ្នា បានបុ.កជាមួយនិងរថយន្តកុងតីន័រមួយគ្រឿង ដែលនៅខាងមុខ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពី វេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិកៅ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តកុងតីន័រម៉ាកFUSO ពណ៌ត្រួយចេកពាក់ផ្លាកលេខកំពង់ស្ពឺ 3A-7679 មួយគ្រឿង បើកបរដោយបុរសម្នាក់ រួមនិងព្រូរថយន្តម្នាក់ទៀត ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1BW-8792 ជិះឌុបគ្នាយ៉ាងលឿន ក្នុងទិសដៅបញ្រ្ចាសគ្នា ក្នុងទិសដៅពីលិចទៅកើត បានវ៉ារថយន្តមួយគ្រឿងទៀត ដែលនៅខាងមុខបានរេចង្កូត បុ.កចំពីមុខរថយន្តកុងតីន័រ ផ្នែកខាងឆ្វេងបណ្តាលឲ្យដួលម៉ូតូខ្ទាត ចូលក្រោមកង់រថយន្តរងរបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។
ចំណែកអ្នកបើកបររថយន្តកុងតឺន័រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូលទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌកំបូល សហការជាមួយចរាចរណ៍ក្រុង ចុះមកដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងជួយសម្រួលចរាចរណ៍ ដល់អ្នកដំណើរ នៅកន្លែងកើតហេតុ បន្ទាប់ពីធ្វើការវាស់វែង រួចសមត្ថកិច្ចបានយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×