Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ច្រើន​គ្រឿ​ង ដឹក​ពីជ​ប៉ុ​ន​ទៅ​រុស្សី ត្រូវ​ទឹកកក​រុំ​ជិត នៅ​មហាសមុទ្រ​ជប៉ុន ព្រោះ​អាកាសធាតុ​ប្រែប្រួល​ខុសប្រក្រតីខ្លាំង

ថយន្តថ្មីៗជាច្រើនគ្រឿងរបស់ Toyota និង Honda ដែលដឹកពីប្រទេសជប៉ុនទៅប្រទេសរុស្សី ត្រូវទឹកកករុំជិត ព្រោះសីតណ្ហភាពនៅមហាសមុទ្រជប៉ុន មានការប្រែប្រួលខុសប្រក្រតីខ្លាំង។

កប៉ាល់ដឹកដឹករថយន្ត១គ្រឿងនោះ ត្រូវបានជាប់គាំងនៅក្នុងសមុទ្រជប៉ុន ខណៈរូបថតដែលបានបង្ហាញពីកប៉ាល់ដ៏ធំ និងរថយន្តរាប់សិបគ្រឿង ដែលត្រូវបានដឹងថាជាប្រភេទរថយន្តមួយតឹកៗ ដែលដឹកពីប្រទេសជប៉ុន ទៅប្រទេសរុស្សី ត្រូវទឹកកកគ្របដណ្តប់ជិតឈឹងតែម្តង។

យោងតាមការកាសែត The Siberian Times រាយការណ៍ថា ទាំងកប៉ាល់ និងរថយន្តប្រើរួចជាច្រើនគ្រឿង ត្រូវទឹកកករុំជិតកម្រាស់ ១២ សង់ទីម៉ែត្រ បន្ទាប់ពីកប៉ាល់នេះ បានដឹករថយន្តទាំងនោះ ចេញពីប្រទេសជប៉ុន ឆ្ពោះទៅកាន់ទីក្រុង Vladivostok ប្រទេសរុស្ស៊ី ស្របពេលអាកាសធាតុនៅសមុទ្រជប៉ុន ចុះត្រជាក់ខុសប្រក្រតី។

គួរបញ្ជាក់ថា អាស៊ីបូព៌ាបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងអាកាសធាតុដ៏ត្រជាក់ ជាមួយនឹងព្រិលធ្លាក់យ៉ាងខ្លាំង។ ព្យុះស៊ីក្លូនដ៏ធំ បានបំផ្លាញផ្លូវថ្នល់នៅភាគខាងជើងប្រទេសជប៉ុន ជាមួយនឹងព្រិលគ្របដណ្តប់កម្រាស់ជាង ១ ម៉ែត្រ។ ការធ្លាក់ព្រិលត្រូវបានគេរំពឹងថា នឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×